អ្នកភូមិ​ដាច់ស្រយាល​កណ្តាលទន្លេ ខេត្តកំពង់ឆ្នាំង អាច​ប្រើប្រាស់​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធឺ​ណិត​លើកដំបូង​

1140
ចែករម្លែក

​ដោយ : សុផល​/ កំពង់ឆ្នាំង ៖ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ដំឡើង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ នៅក្នុង​តំបន់​ផ្លូវ​ទូក ភូមិ​ថ្នល់​ឈើទាល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ចំងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ខេត្តកំពង់ឆ្នាំង​។​

​បន្ទាប់ពី​ការដាក់​ប្រើ​អង់​តែ​ន សេវា​របស់​មិត្ត​ហ្វូ​ន ប្រជាជន​នៅក្នុង​សហគមន៍​នេះ​ចំនួន​២​ភូមិ អាច​ប្រើប្រាស់​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធឺ​ណិ​ត​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​នៅ​ទូទាំងប្រទេស​ដែរ​។​ពីមុន​តំបន់​នេះ​មិន​ដែលមាន សេវា​ទូរស័ព្ទ​ប្រើប្រាស់​ទេ ប្រៀបដូចជា​តំបន់​ដាច់ ស្រយាល​ពី​ព​ភព​លោក​អ៊ីចឹង​។​

​ប្រជាពលរដ្ឋ​នៅទីនេះ​និយាយថា​តំបន់​នេះ​ពីមុន​ពិតជា​លំបាក​ណាស់​ក្នុងការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ សេវា​ខ្សោយ​ណាស់​។​គ្មាន​ក្រុម ហ៊ុន​ទូរស័ព្ទ​ណា​ចាប់អារម្មណ៍​លើ​ភូមិ​នេះ​ទេ ទើបតែ​ឃើញ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន​បាន​មកជួយ​នៅទីនេះ​។​

​សូមបញ្ជាក់ថា​តប​ន់​ផ្លូវ​ទូក​នេះ​គឺជា​តំបន់​ដាក់​ស្រយាល​តាម​ដង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​និង​ជា​តំបន់​ខ្សត់ខ្សោយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​បណ្តាញ​ផ្លូវថ្នល់​អគ្គិសនី មណ្ឌល​សុខភាព​ព្រមទាំង​សេវា​ទូរស័ព្ទ​។​គេ​ត្រូវកា​ជិះ​កាណូត​ជិត​២​ម៉ោង​ទើប​មកដល់​តំបន់​នេះ​ ៕B/សរន