អ្នកភូមិ​ភ្ញាក់ផ្អើល ពេល​ងើប​ពី​ដេក​ឃើញ​យន្តហោះ ប៊ូ​អ៊ីង 747 ក្នុង​វាលស្រែ​ក្បែរ​ផ្ទះ​

242

​នៅពេល​យន្តហោះ​ប៊ូ​អ៊ីង​( BOEING) 747 ដ៏​ធំ​មួយគ្រឿង​បានបង្ហាញ​ខ្លួន​តាំងពី​ពេលយប់​ក្នុង វាលភក់ មួយ​នៅ​ប្រទេស​ថៃ កាលពី​ដើមខែ​នេះ អ្នកស្រុក​មានការ​ស្រឡាំងកាំង​ដោយ​ក្តី​ភ្ញាក់ផ្អើល​។

​នៅពេល​ឃើញ​ភ្លាម រា​ជនី​ដែនអាកាស (Queen of the Skies) នេះ​ហាក់ដូចជា​ចុះចត​ជា បន្ទាន់​លើ​វាលស្មៅ​ខេត្ត​ឆៃ ណាត (Chai Nat) ប្រទេស​ថៃ ភាគ​ខាងជើង​។​

​អ្នកភូមិ​បាន​ផ្អើល​នាំគ្នា​ទៅ​មើល ហើយ​ថតរូប​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​វ៉េ (Thai Airways) នេះ​។​

​អ្នកភូមិ​ម្នាក់​ឈ្មោះ ព្រេ អាណាន (Prae Anan) អាយុ ៤០ ឆ្នាំ​និយាយថា “​ដំបូង​ខ្ញុំ​ស្មានថា​វា អស់​ប្រេង ហើយ​ចុះចត​ក្នុង​វាលស្រែ​។ ខ្ញុំ​មិនដែល​ជិះ​យន្តហោះ​ទេ ដល់​តែ​អញ្ចឹង​ភ្ញាក់ផ្អើល ខ្លាំង​មែនទែន​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​”​។

​ប៉ុន្តែ​ក្រោយមក ម្ចាស់​ដី​ឈ្មោះ ស៊ុម​ឆៃ ភូ​គាវ (Somchai Phukieow) បាន​ទម្លាយ​ប្រាប់ថា គាត់​បាន​ទិញ​យន្តហោះ​ដែល​គេ​ដោះ​ម៉ាស៊ីន​ចេញ​អស់នេះ​ក្នុង​ពិធី​ដេញថ្លៃ មក​ដាក់តាំង​ដើម្បី​ទាក់ ទាញ​ទេសចរ​៕ ប្រែសម្រួល: ខុម