អ្នកភូមិ​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​ភ័យខ្លាច​បន្ទាប់ពី​ចៀម​កើតកូន​ពាក់កណ្តាល​មនុស្ស​ពាក់កណ្តាល​សត្វ​

1522
ចែករម្លែក

​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២២​ខែមិថុនា​បានឱ្យដឹងថា​ពេលនេះ​អ្នកស្រុក​ដែល​ជឿ​លើ​អ​បិ​យ​ជំនឿ កំពុងតែ​រស់នៅក្នុង​ភាពភ័យខ្លាច​ចាប់តាំងពី​សត្វ​ចៀម​មួយ​ក្បាល​កើតកូន​ពាក់កណ្តាល​មនុស្ស​ពាក់កណ្តាល​សត្វ​យ៉ាង​ចម្លែក​ដែល​ចាស់ៗ​ជឿថា “​បិសាច​ជា​អ្នក​បញ្ជូន​វា​” មកកាន់​ភពផែនដី​។​

​មួយចំនួនធំ​ក្នុងចំណោម​អ្នកស្រុក​និង​ប្រជាកសិករ​ប្រមាណ​៤.០០០​នាក់​ដែល​រស់នៅក្នុង​តំបន់​ជាយក្រុង​ឡេ​ឌី​ហ្វ្រេ​រ៉េ​(Lady Frere)​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មានជំនឿថា ការរួមរ័ក​រវាង​មនុស្ស​ជាមួយ​សត្វ​បូករួម​នឹង​មន្តអាគម​អាប​ធ្មប់​បាន​នាំឱ្យ​មានកំណើត​សត្វ​ចម្លែក​នេះ​។​
​ដោយសារ​តែមាន​ប្រជាជន​យ៉ាងច្រើន​ភ័យ​ស្លន់ស្លោ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បញ្ជូន​ក្រុម​អ្នកជំនាញ​ឱ្យទៅ​ពិនិត្យមើល​សភាពការណ៍ បន្ទាប់ពី​រូបភាព​វា​បាន​រាលដាល​ពេញ​សហគមន៍​ដូច​ភ្លើង​ឆេះ​ព្រៃ​៕