អ្នកភូមិ​ឥណ្ឌូនេស៊ី​ចាប់​ពស់ថ្លាន់​ដ៏​ធំ​

860
ចែករម្លែក
  • 21
    Shares

វីដេអូដ៏ព្រឺព្រួចមួយដែលបង្ហាញពស់ថ្លាន់យក្សមួយ រុំព័ទ្ធអ្នកភូមិឥណ្ឌូនេស៊ីម្នាក់មានការចូលមើល ដល់ទៅជាង១លានដងក្រោយពីពួកអ្នកភូមិបានតស៊ូ ជាមួយពស់ប្រវែង៨ម៉ែត្រនេះមុនចាប់វាដាក់ទ្រុងបាន។ពួកអ្នកភូមិកាលពីដំបូងស្មានតែពស់នេះ ជាគល់ឈើចាស់មួយមុនពេលពួកគេប៉ះវាបណ្តាលអោយវាធ្វើចលនា។


វីដេអូកាលពីថ្ងៃ២២វិច្ឆិកានេះ ថតដោយលោករ៉ូណាល់ អេហ្វេនឌី កូតូ ។វាបង្ហាញបុរសម្នាក់តស៊ូប្រយុទ្ធជាមួយពស់ដ៏ធំខណៈអ្នកភូមិដទៃទៀតព្យាយាមចាប់ទាញពស់កុំអោយរឹតបុរសនេះស្លាប់។ក្រោយមានជំនួយនិងចាប់ពស់បាន ពួកប្រុសៗបានចាប់វាដាក់ក្នុងទ្រុងមួយនៅភូមិ ពូគូអាង អាណាមនៅលើកោះស៊ូម៉ាត្រា និងបានសុំបុគ្គលិកសួនសត្វមួយអោយជួយ តែអ្នកគ្រប់គ្រងសួនបានបដិសេធមិនទទួលយកសត្វនេះទេដោយថាវាហួសសមត្ថភាពរបស់ខ្លួន។

កូតូបានប្រាប់សារព័ត៌មានបារាំងថា «ឥឡូវយើងរក្សាទុកវាក្នុងទ្រុង ដើម្បីអោយប្រជាជនមកមើល»។

កាលពីខែមិថុនា ស្រ្តីឥណ្ឌូនេស៊ីម្នាក់ ត្រូវប្រទះឃើញស្លាប់នៅក្នុងពោះថ្លាន់ធំមួយក្រោយប្រជាជនមូលដ្ឋានចាប់បានវានៅជិតកន្លែងដែលស្រ្តីនេះបាត់ខ្លួន៕ដោយ៖វាសនា

#