អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​គួរ​តម​ស៊ុត​ឬ​អត់​?

1446
ចែករម្លែក

ស៊ុត​ធ្លាប់​ត្រូវ​ចាត់ទុកជា​ប្រភព អាហារ​មិនល្អ​មួយ ដោយសារ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ការបារម្ភ អំពី​សរសៃឈាម បេះដូង ហើយ​វា​ត្រូវបាន​គេ​ជឿថា ធ្វើឱ្យ កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ អាចធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង ប៉ុន្តែ​ការស្រាវជ្រាវ​បាន​បង្ហាញថា ស៊ុត​មិន​ធ្វើឱ្យ កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ទេ ។​

​បច្ចុប្បន្ន​ពួក​អ្នកវិទ្យាសាស្ត្រ​យល់ថា បរិមាណ​កូរ៉េ​ស្តេ​រ៉ូ​លពី​អាហារ​មាន​ឥទ្ធិពល​តិចតួច​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ ។ ភាគច្រើន​ការបង្កើត កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រព្រឹត្ត​ទៅក្នុង​ថ្លើម ។ កត្តា សំខាន់​ជះឥទ្ធិពល​ដល់​រឿងនេះ ពុំមែន បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​អ្នក បរិភោគ ចូល​តែ​ជា កត្តា​ផ្សេងៗ​ដូចជា​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​របប​អាហារ ។​
​ ​
​ស៊ុត​អាច​ផ្ទុក​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល មួយ​ខ្ពស់​គួរសម​, តែ​វា​មិនមាន​ឥទ្ធិពល​ច្រើន​ដល់​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​សរីរាង្គ ។​
​ ​
​ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ បាន បង្ហាញថា ការបរិភោគ​ស៊ុត​មិន​ធ្វើឱ្យ កើន​ហានិភ័យ​ជំងឺ​បេះដូង ។ លើកលែង តែ​ពេល​មិន​ធ្វើឱ្យ​កើន​ហានិភ័យ​ជំងឺ បេះដូង ។ លើកលែងតែ​ពេល​មាន​ដំបូន្មាន ជាក់ស្តែង​ពី​វេជ្ជបណ្ឌិត​, អ្នកមាន កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ឬ​អ្នកមាន​ហានិភ័យ កើត​ជំងឺ​បេះដូង មិនចាំបាច់​ត្រូវ​តម​ស៊ុត ៕ ប្រែ​សម្រួល​: រតនៈ​