អ្នកយក​ព័ត៌មាន​មី​យ៉ាន់​ម៉ា​ដែល​ជាប់​ឃុំ​និង​អ្នក​ថតរូប​ស្តីពី​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក​ទទួល​រង្វាន់​Pulitzer Prizes

369
ចែករម្លែក
  • 41
    Shares

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ បាន​ទទួល​រង្វាន់ Pulitzer Prizes​ចំនួន​២​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​មេសា មួយ​ចំពោះ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​បង្ហាញ​អំពី​ការសម្លាប់​រង្គាល​​បុរស​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​ដោយ​ពួក​អ្នកភូមិ​ព្រះពុទ្ធសាសនា​និង​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​មួយទៀត​សំរាប់​រូបថត​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក​។​

Pulitzers​ដែល​ជា​រង្វាន់​មាន​កិត្យានុភាព​បំផុត​ក្នុង​សារព័ត៌មាន​អាមេរិក ត្រូវបាន​ប្រគល់​ចាប់តាំងពី​ឆ្នាំ​១៩១៧ ក្រោយពី​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​បណ្តាំ​របស់​ប​ណ្ណា​ធិ​​ការ​កាសែត​Joseph Pulitzer​។​

អ្នកកាសែត​មី​យ៉ាន់​ម៉ា​ធ្វើការ​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រលោក​Kyaw Soe Oo និង Wa Lone ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចេញ​តុលាការ​ក្រុង​យ៉ាងហ្គោន​កាលពី​ឆ្នាំ​២០១៨

​សូម​រំលឹក​ថា អ្នកយក​ព័ត៌មាន​មី​យ៉ាន់​ម៉ា​វ័យក្មេង​២​នាក់​Wa Lone និង Kyaw Soe Oo, both ដែល​ធ្វើការ​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រកឃើញ​ផ្នូរ​កប់​សាកសព​​រួម​មួយ​ដោយ​ឆ្អឹង​លេច​ចេញ​មក​ខាងក្រៅ​។​ពួកគេ​បាន​ព្យាយាម​ប្រមូល​ភស្តុតាង​អ្នក​សម្លាប់ សាក្សី​និង​គ្រួសារ​ជនរងគ្រោះ​។​ពួកគេរ​ក​បាន​រូបថត​៣​ន្លឹ​កមក​ពី​អ្នក​ភូមិ​ដោយ​២​បង្ហាញ​បុរស​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​ត្រូវ​គេ​ចង​និង​លត់​ជង្គង់ រីឯ​រូប​ទី​៣​បង្ហាញ​សាកសព​ដែល​ត្រូវ​ធ្វើ​អោយ​ដាចដោច​នៅក្នុង​ផ្នូរ​ដដែល​។​

​មុន​ពេល​បុរស​ទាំង​២​អាច​ប្រមូល​ឯកសារ​បញ្ចប់រឿង​របស់គេ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​អ្វីដែល​ពួក​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​រិះគន់​ថា​ជា​​កិច្ច​ខិតខំ​ដោយ​អាជ្ញាធរ​ដើម្បី​រាំងខ្ទប់​របាយការណ៍​។​

​កាលពី​ខែ​កញ្ញា ពួកគេ​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​៧​ឆ្នាំ​និង​គិត​មក​ត្រឹម​ថ្ងៃ​១៥​មេសា ពួក​គេ​ជាប់គុក​អស់​៤៩០​ថ្ងៃ​។​

​នៅក្នុង​ការប្រឡង​ផ្នែក​រូបថត រូបថត​១១​សន្លឹក​របស់​រ៉​យ​ទ័រ ពណ៌នា​អំពី​ទិដ្ឋភាព​របស់​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ធ្វើដំណើរ​មក​កាន់​ព្រំដែន​អាមេរិក​។​រូប​មួយ បង្ហាញ​​ជនអន្តោប្រវេសន៍​ភៀស​ខ្លួន​ចេញពី​ការបាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ពី​អាជ្ញាធរ​អាមេរិក​ចូលក្នុង​ទីប្រជុំជន​ម៉ិក​ស៊ិច​។​ក្នុង​រូប​ម្តាយ​ឱប​កូនភ្លោះ ម្នាក់​ពាក់​ស្បែកជើង​និង​ម្នាក់​​ទៀត​ជើង​ទទេ នៅពេល​កំប៉ុង​ហ្គាស​បញ្ចេញ​ផ្សែង​។​

​រូប​មួយទៀត បង្ហាញ​ក្មេង​អន្តោប្រវេសន៍​ត្រូវបាន​នាំ​ទៅ​ដាក់​ក្នុង​មណ្ឌល​ឃុំឃាំង ដែល​មើល​ទៅ​ពួកគេ​ដូច​ជា​អ្នកទោស​៕​ដោយ​៖​វាសនា​

#