អ្នករកស៊ី​តូចតាច​ទិញ​គោក្របី​មិន​សប្បាយចិត្ត​ទៅនឹង​ក្រុមហ៊ុន​ពីរ​ដែល​យកលុយ​លើស​សៀវភៅ​បន្ទុក​

740
ចែករម្លែក

​(​ស្វាយរៀង​)៖​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​បានធ្វើកា​រិះគន់​ទៅលើ​ក្រុមហ៊ុន​ពីរ​ដែល​កំពុង​ធ្វើ​សកម្មភាពរ​ក្នុង​ខេ​ស្វាយរៀង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​អ្នករកស៊ី​ទិញ​ចូល​លក់​ចេញ​គោក្របី​ដែល​ក្រុម​ពលរដ្ឋ​ទាំងនោះ​អះអាងថា​យកលុយ​លើស​សៀវ​បន្ទុក​របស់​ក្រុមហ៊ុន​។​

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​បានអោយដឹងថា​ក្រុមហ៊ុន​ពីរ​ដែល​ធ្វើអោយ​ពួកគេ​រិះគន់​នោះ​គឺ​ទី​១​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​និង​ទី​២​ក្រុមហ៊ុន​សហ​យុវ​ពាណិជ្ជ​ដែលមាន​លោក​ពេញ​វាសនា​ជា​ប្រធាន​សាខា​ខេត្ត​អោយ​ពលរដ្ឋ​អ្នករកស៊ី​ទិញ​គោក្របី​តូចតាច​បង់លុយ​អោយ​ពួកគេ​ទៅតាម​ការទាមទារ​រប​ស់​ក្រុមហ៊ុន​នោះ​។​

ប្រភព​បាន​បន្តទៀតថា​ប្រជាពលរដ្ឋ​ទិញ​នៅ​កន្លែង​ណា​បង់​នៅ​កន្លែង​នោះ​ហើយ​ខណៈដែល​ដឹក​ទៅ​លក់​នៅ​ព្រំដែន​បង់​ម្តងទៀត​មួយ​ក្បាល​ទាំង​ទិញ​និង​លក់​ចេញ​ចំណាយ​អស់​១០​ម៉ឺន​រៀល​និង​សមត្ថកិច្ច​ព្រំដែន​ចំនួន​៥០.០០០​រៀល​ទៀត​ទាំង​ចំណាយ​គ្រប់សព្វ​បែបយ៉ាង​មួយ​ក្បាល​រហូតដល់​ជាង​១០​ម៉ឺន​រៀល​តើ​អោយ​ពួកគាត់​ចំណេញ​អី​?​ពួកគាត់​ថា​អត់​សូវ​ចំណេញ​ទេ​៕S​ដោយ​៖​វ៉ៃ​កូ​
​ ​ ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)