អ្នករស់នៅ​តាម​អគារ​ខ្ពស់កប់ពពក ទាល់តែ​អញ្ចឹង ទើប​ហាល​ខោអាវ​ស្ងួត​ល្អ​

407
ចែករម្លែក

ពលរដ្ឋ​ដែល​រស់​នៅតាម​អគារ​ខ្ពស់ៗ កប់​ពពក ដូចជា​នៅ​ហុងកុង ជាដើម ប្រាកដ​ពិបាក រក​កន្លែង​ហាល​ខោអាវ​ណាស់​។ លោក ជី​មមី ហូ (Jimmi Ho) វ័យ ២៥ ឆ្នាំ ដែលជា អ្នក​ថតរូប​ម្ចាស់​ពានរង្វាន់ ក៏​ឆ្ងល់​ដូចនេះ​ដែរ ដោយ​ចោទ​ជា​សំណួរ​ថា “​តើ​អ្នករស់នៅ តាម​អគារ​ខ្ពស់ៗ កប់​ពពក បាន​កន្លែង​ណា ហាល​ខោអាវ​?” ។​
​ ​
​ម្ចាស់​ពានរង្វាន់​លេខ​១ ផ្នែក​ថតរូប នៅ​ក្រុង​ហុងកុង នៅក្នុង​ការប្រកួត​ថតរូប​ដណ្ដើម ពានរង្វាន់ Sony World Photography Awards ប្រចាំឆ្នាំ​២០១៦ ខាងលើនេះ បាន​ចាប់ ផ្តើម​គម្រោង​មួយទៀត សម្រាប់​ឆ្នាំ​២០១៧ ដោយ​ដាក់ឈ្មោះថា Laundry Art (​សិល្បៈ​បោកគក់​)​។
​ ​
​បុរស​វ័យក្មេង ដែល​គ្រោង​ទៅ​បន្ត​ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែក​ថតរូប នៅ​ទីក្រុង ឡុង​ដ៍ ប្រទេស​អង់គ្លេស​នេះ បាន​ប្រាប់​គេហទំព័រ MailOnline Travel ថា គាត់​បាន ប្រទះឃើញ​រូបថត​មួយ​សន្លឹក ដោយ​ចៃដន្យ អំឡុងពេល​គាត់ ពិនិត្យ​ផ្ទៀងផ្ទាត់​គេហទំព័រ របស់ខ្លួន ដែល​គាត់​បាន​ថត តាំងពី​ឆ្នាំ​២០១៥ ។ រូបថត​ដែល​បង្ហាញ​ពីស​កម្ម​ភាពបុរស ម្នាក់ ហាល​ខោអាវ នៅ​ទីធ្លា​ក្មេង​លេង​បាន​ជំរុញ​ឱ្យ​គាត់​បង្កើត គម្រោង Laundry Art នេះ​ឡើង​ ៕