អ្នករាយការណ៍​ពិសេស​អំពាវនាវ​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា​

251

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជំរុញ​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត និង​ទម្លាក់ចោល​បទចោទប្រកាន់​លើ​លោក​កឹម សុខា​។​

​ជាមួយគ្នានេះ អ្នករាយការណ៍​ពិសេស​ក៏បាន​សូម​ឲ្យ​មានការ​លើកលែង​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​បឹងកក់​។​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។
​ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​ប្រទេស អ្នកជំនាញ​រូបនេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​៕សរន