អ្នករៀបចំ​ពិព័រណ៍​ហុងកុង អំពាវនាវ​ដល់​ពាណិជ្ជករ​ខ្មែរ​នាំ​ផលិតផល​ទៅ​តាំង​បង្ហាញ​នៅ​ហុងកុង​

800
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: អ្នករៀបចំ​ពិព័រណ៍​លំដាប់​អន្តរជាតិ​មកពី​ហុងកុង បានធ្វើ​សន្និសីទ​សារពត៌មាន​មួយ​កាលពី​ថ្ងៃទី​៣០ ខែសីហា នៅ​ភោជនីយដ្ឋាន​ខេ​ម៉ា​ឡា​ប៉ុ​ស្ត៍ រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ពិព័រណ៍​ទំនិញ​ធំជាងគេ​បង្អស់ ដែល​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នា​ខែតុលា​នៅ​ហុងកុង​។​

​ពិព័រណ៍​ទំនិញ​ធំជាងគេ​បង្អស់​នៅ​ហុងកុង​(Hong Kong October Show)​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន COMASIA គឺជា​ទីផ្សារ​សំខាន់បំផុត​មួយ​នៅក្នុង តំបន់​សម្រាប់​ការ​ជាវរ​កនូវ​វត្ថុ​អនុស្សាវរីយ៍ កាដូ​ពិសេសៗ គ្រឿង​បរិក្ខារ​ផ្ទះ ប្រដាប់ប្រដា​ផ្ទះបាយ​របៀបរបប​រស់​នៅ សម្ភារៈ ក្មេង​លេង ហ្គេម​កំសាន្ត និង សម្ភារៈ​ការិយាល័យ​ព្រមទាំង​ទំនិញ​ជាច្រើន​ទៀត​។​

​សន្និសីទ​សារពត៌មាន​នេះ​គោលបំណង​ផ្សព្វផ្សាយ​និង​អំពាវនាវ​ដល់​ពាណិជ្ជករ អ្នក​វិនិយោគិន​ខ្មែរ ចូលរួម​យក​ផលិតផល​ខ្មែរ​ទៅ​តាំង​បង្ហាញ​ឱ្យបាន​កាន់តែច្រើន​ក៏ដូចជា​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ប្រភព​ទំនិញ​ដើម្បី​នាំ​ចូលមក​កម្ពុជា​ពី​ប្រទេស​ចិន អាស៊ី​និង​ពិភពលោក​។​

​លោក Ajinveat Vhongthong អ្នកគ្រប់គ្រង​គម្រោងកា​រងារ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO)​ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ COMASIA ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ខែតុលា​ទៅកាន់​អ្នក​នាំចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ថៃ សឹង្ហ​បុរី និង​ម៉ាឡេស៊ី បាន​ថ្លែងឱ្យដឹងថា​កម្មវិធី​ពិព័រណ៍​ប្រចាំ​ឆ្នាំនេះ គឺជា​ពិធី​តាំង​ពិ​ពណ៌​ដ៏​សំខាន់បំផុត​មួយ​ដែល​តែង​ប្រារព្ធ​ធ្វើ​ក្នុង​ខែតុលា​ជា​រៀងរាល់ឆ្នាំ រួមមាន​ពិធី​តាំង​ពិ​ពណ៌​វត្ថុ​អនុស្សាវរីយ៍ និង​កាដូ​ពិសេសៗ​របស់​អាស៊ី​ពិធី​តាំង​ពិ​ពណ៌​គ្រឿង​បរិក្ខារ​ផ្ទះ និង​ផ្ទះបាយ​របស់​អាស៊ី​ពិធី​តាំង​ពិ​ពណ៌​សម្ភារៈ​ក្មេង​លេង និង​ហ្គេម​កំសាន្ត​របស់​អាស៊ី​ពិធី​តាំង​ពិ​ពណ៌​របស់របរ​សម្រាប់​ពិធីបុណ្យ​ជាតិ​បុណ្យ​ណូអែល និង​តាម​រដូវ​កាល​របស់​អា​សុ ពិធី​តាំង​ពិ​ពណ៌​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​បរិក្ខារ​ធ្វើដំណើរ​របស់​អាស៊ី ពិធី​តាំង​ពិ​ពណ៌​សម្ភារៈ​ការិយាល័យ​របស់​អាស៊ី និង​ពិធី​តាំង​ពិ​ពណ៌​គ្រឿង​បរិក្ខារ​បន្ទប់ទឹក​និង​អនាម័យ​របស់​អាស៊ី​។​

ComAsia គឺជា​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​ទីក្រុង​ហុងកុង អ្នកជំនាញ​ចាង​រៀបចំ​វេទិកា​តាំង​ពិ​ពណ៌​ផ្សេងៗ​នៅ​ទីក្រុង​ហុងកុង ប៊ែ​កឡាំង ប៉ារីស និង​ថៃ សម្រាប់​អ្នកទិញ​និង​អ្នក​ផលិត​អន្តរជាតិ រួមមាន​សម្ភារៈ​ក្មេង​លេង វត្ថុ​អនុ​ស្សាវ​រី​យ៏ កាដូ​ពិសេសៗ​គ្រឿង​បរិក្ខារ​ផ្ទះ ក្រណាត់ និង​សំលៀកបំពាក់​ជាដើម​។​ក្នុងអំឡុងពេល ២៦ ឆ្នាំ​កន្លងមកនេះ COMASIA បាន​ក្លាយជា​មជ្ឈមណ្ឌល​ស្វែងរក​ប្រភព​ទំនិញ​ដ៏​សំខាន់​ជាងគេ​សម្រាប់​ផលិតផល​ផលិត​នៅ​អាស៊ី​។ ទំនិញ​ទាំង ៧ ប្រភេទ​របស់​ពួកយើង​អនុញ្ញាត​ឲ្យ​អ្នកទិញ​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ប្រភព​ទំនិញ​និង​ចំណាញ​ពេល​កាន់តែច្រើន​នៅឯ​កម្មវិធី​របស់​ពួកយើង​។​ ​

​លោក Ajinveat Vhongthong បាន​បន្តថា​ពិព័រណ៍​ឆ្នាំ ២០១៧​កន្លងមក មាន​អ្នក​តាំង​ពិ​ព៍រ​ណ៌​អន្តរជាតិ​សរុប​ចំនួន ៤,០៨៥ នាក់​ជាមួយ​ស្តង់​ពិ​ពណ៌​ជាង​៥,៣១៥ តូប​ពី ៣៣ ប្រទេស និង​មាន​អ្នកទិញ​អន្តរជាតិ​ជាង ៥​ម៉ឺន នាក់​ពី ១៤៧ ប្រទេស​ពី​ផ្នែក​ផ្សេងគ្នា​នៃ​ពិភពលោក ដូចជា សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេស​ជប៉ុន បណ្តា​ប្រទេស​ក្នុង​អាស៊ី​អា​គ្នេ​យ៏ និង​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក ក៏ដូចជា​ប្រទេស​ចិន និង​ហុងកុង​ផងដែរ​។ ក្នុង​ឆ្នាំ ២០១៧​ដដែល​នេះ​ពិព័រណ៍​បានទទួល​ភ្ញៀវ ចូលរួម​ជាង​៣​ពាន់ នាក់​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំងឡាយ​។​មួយចំនួនធំ​នៃ​អ្នកទិញ​គឺជា​អ្នក​នាំចូល​ទំនិញ អ្នក​ចែកចាយ​ទំនិញ អ្នក​បោះ​ដុំ​ទំនិញ ក្រុមហ៊ុន​ទិញ​ទំនិញ និង​អ្នក​ផលិត​ទំនិញ​។​

​លោក​បាន​បន្ថែមថា​កម្ម​វី​ធី​ពិព័រណ៍​ឆ្នាំ ២០១៨​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅឯ​មជ្ឈមណ្ឌល សន្និបាត និង​ពិព័រណ៍​ហុងកុង ក្នុងអំឡុង​ថ្ងៃទី ២០-២៩​ខែតុលា​នឹងមាន​អ្នក​តាំង​ពិ​ពណ៌​មកពី​ជាង​៣០​ប្រទេស​ជាង ៤,០៥០ នាក់​ជាមួយ​ស្តង់​ពិ​ពណ៌​ជាង ៥,៣៦០ តូប ដែល​ក្នុងនោះ​ចំនួន ៨០០ ស្តង់​គឺ​សុទ្ធតែជា​អ្នក​តាំង​ពិ​ពណ៌​ថ្មី​។​ចំណែក​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​ពីរ​ចូលរួម​គឺ​ហេង​អាស៊ី និង​ផ្សារ​ថៃ​ហួត​។​គិត​ត្រឹម​ថ្ងៃទី ២០ ខែសីហា មាន​មនុស្ស​ជាង ១៤,៣៧៥ នាក់​ទៅហើយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី ក្នុងនោះ​មាន​អ្នកទិញ​ចំនួន ២,០៥៨ នាក់​មកពី​តំបន់​អាស៊ាន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី​នេះ​។​

​ពិធី​តាំងពិព័រណ៍​ខែតុលា​នៅ​ទីក្រុង​ហុងកុង​របស់ Comasia ត្រូវបាន​រំពឹង​ទុកជា​គោលដៅ​ស្វែងរក​ប្រភព​ទំនិញ ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំនួញ​និង​អ្នកទិញ​ពី​ប្រទេស​កម្ពុជា​ដោយ​វា​នឹងដាក់​បង្ហាញ​នូវ​ផលិតផល ផលិត​នៅ​អាស៊ី​ដែលមាន​គុណភាព​ខ្ពស់​និង​រចនាបថ​សម្បូរបែប​ជាច្រើន​ប្រភេទ រួមមាន​គ្រឿង​បរិក្ខារ​ផ្ទះ សម្ភារៈ​ក្មេង​លេង កាដូ​អនុស្សាវរីយ៍ គ្រឿង​តុបតែង​ខ្លួន​និង​សម្ភារៈ​ផ្គត់ផ្គង់​តម្រូវការ​រស់នៅ​ផ្សេងៗ​។​
​កម្មវិធី​បួន​ដំបូង​នឹង​ប្រព្រឹត្តទៅ​នៅ​ទីតាំង​រួមគ្នា​នៅ​ថ្ងៃទី ២០ ដល់ ២៣ ខែតុលា​ឆ្នាំ ២០១៨ ដែល​បង្ហាញ ផលិតផល​ចំនួន​បួន​ដែលមាន​ឈ្មោះថា Asian Gifts & Premiums Show, Asian Housewares & Kitchen Show, Asian Toys & Games Show និង Asian Festive, Christmas & Seasonal Show​។ បួន​ថ្ងៃ​បន្ទាប់​ក្នុង​ចន្លោះ​ថ្ងៃទី ២៧-២៩​ខែតុលា​ឆ្នាំ ២០១៨ ប្រភេទ​ទំនិញ​ចំនួន​បី​ទៀត​នឹង​ដាក់តាំង បង្ហាញ​ក្នុង​ផ្នែក Asian Gifts & Travel Goods Show, Asian Stationery Show និង Asian Sanitary & Bathroom Accessories Show​។​មិនតែប៉ុណ្ណោះ​ជាមួយ​ការ​បែង​ប្រភេទ​ផលិតផល​ដាច់ស្រឡះ​ពីគ្នា​ដែល​នឹងដាក់​បង្ហាញ​ក្នុង​សាល​កំណត់​រៀងខ្លួន​អ្នកទិញ​ដែល​ចូលរួម​នឹងមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ទំនិញ​និង​សហគ្រិន​ដែល​ពួកគេ​ចង់បាន​។

​ក្នុងឆ្នាំនេះ​ម្តងទៀត​អ្នករៀបចំ​កម្មវិធី​នឹង​បន្ត​ផ្តល់ជូន​នូវ​ការលើកទឹកចិត្ត​សម្រាប់​អ្នកទិញ​ដ៏​ទាក់ទាញ​ដើម្បី​បង្កើន​វត្តមាន​អ្នកចូលរួម​។ អ្នកទិញ​នៅក្រៅ​ប្រទេស​ដែល​បាន​ចុះឈ្មោះ​មុន​អាច​ចួ​ល​រួម​កម្មវិធី​ឧបត្ថម្ភ​ពិសេស​សម្រាប់​អ្នកទិញ​ដើម្បី​មានឱកាស​ទទួលបាន​នូវ​ទឹកប្រាក់​ជាង​៤,៦០០​ដុល្លារ​ហុងកុង​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​មកកាន់​កម្មវិធី​។ សេវាកម្ម​ពិសេស​ផ្សេងទៀត​រួមមាន​អត្រា​តម្លៃ​ស្នាក់នៅ​សណ្ឋាគារ​ពិសេស​សម្រាប់​អ្នកទិញ​មកពី​កម្ពុជា សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្តក្រុង​ពី​ព្រលានយន្តហោះ​ហុងកុង​ទៅកាន់​សណ្ឋាគារ​ដែល​ពួកគេ​ស្នាក់នៅ និង​អត្ថិភាព ចូលទៅ​កាន់​កន្លែង​សម្រាក VIP ដ៏​កក់ក្តៅ​នៅឯ​ទីតាំង​កម្មវិធី​ដើម្បី​សម្រាកកាយ ទទួលទាន​ភេសជ្ជៈ ចំណីអាហារ និង​ប្រើប្រាស់ wi-fi ដោយ​ឥតគិតថ្លៃ​៕ ល​