អ្នកលក់​កាហ្វេ​ចល័ត​ម្នាក់ ឈរ​ព្រោកប្រាជ្ញ​ទិញ​បន្លែ​ក៏​ដួល​ស្លាប់​ភ្លាមៗ​

328
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​បុរស​វ័យក្មេង​ម្នាក់ ជា​អ្នកលក់​កាហ្វេ​ចល័ត បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅផ្ទះ អ្នកលក់​បន្លែ​ដោយ​ពុំ​អាចជួយ​សង្គ្រោះ​បឋម​បាន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅផ្ទះ​លក់​បន្លែ​មួយ​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ម៉ោងជាង​១២​ថ្ងៃទី​៣១​សីហា​២០១៩​។​

អ្នកលក់កាហ្វេចល័តដែលខ្យល់គស្លាប់


​នគរបាល​ស្រុក​កែវ​សីមា និយាយថា​ករណី​មនុស្ស ស្លាប់ ដោយសារ ខ្យល់គរ​នៅផ្ទះ លោក ហឹម ពន្លូក អាយុ ៥៨ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ ចំនុច អូរ ព្រះ ស្ថិតនៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ ជនរងគ្រោះ​ឈ្មោះ ឡូត សិន​ដា អាយុ ២៨ ឆ្នាំមាន​មុខរបរ​ជា​អ្នកលក់​កាហ្វេ​តាម​ម៉ូតូ​។ មាន​ស្រុកកំណើត ភូមិ កោះ​គោ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​រកស៊ី​ភូមិ ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត ក្រចេះ ។


​ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ​នោះ​និង​ម្ចាស់ផ្ទះ​បានដឹងថា​បុរស​នេះ​តែងតែ​លក់​ការ​ហ្វេ​តាម​ម៉ូតូ​ជា​រៀងរាល់ថ្ងៃ ។​លុះដល់​ពេលវេលា​ខាងលើ​ជនរងគ្រោះ បាន​ត្រឡប់មកផ្ទះ​វិញ បាន​ចូល​ទិញ​បន្លែ​នៅផ្ទះ​លោក ហឹម ពន្លូក រួច​ក៏​និយាយ​លេង​ជាមួយ​ម្ចាស់ផ្ទះ​។​បន្តិចក្រោយមក​ក៏​ងងឹតមុខ ដួល​មួយ​រំពេច តែម្តង​។​អ្នកជិតខាង រួមទាំង​ម្ចាស់ផ្ទះ​បានធ្វើ​ការជួយ​ស​ង្រោះ​បឋម តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ហើយ ។
​នគរបាល​ប៉ុស្តិ៍​ស្រ​ឈូក បានធ្វើការ​ពិនិត្យ សាកសព​និង​ធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់គរ​៕​សរន

#