អ្នកលេង​ហ្វេ​ស​ប៊ុ​កលោក​ផែង វណ្ណៈ ត្រូវបាន​ចាប់ខ្លួន​

1071
ចែករម្លែក
  • 347
    Shares
រអ្នកលេង​ហ្វេ​ស​ប៊ុ​កលោក​ផែង វណ្ណៈ ត្រូវបាន​ចាប់ខ្លួន​(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន,ឆាយានាថ​/​ភ្នំពេញៈ​លោក ផែង វណ្ណៈ មន្ត្រី​យោធា​នៅ​ក្រសួង ការពារជាតិ និងជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ប៉េអឹម​មលើ​ផ្ទៃប្រទេស​ចាប់ខ្លួន​នៅ​ព្រឹកថ្ងៃទី២ ខែមេសានេះ​។ នេះបើតាម​មន្ត្រីជាន់ខ្ពស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ថ្លែងប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ស​ត្ថា​រិ​ន ស្នងការរង ស្នងការដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើសប៉េអឹម​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ពិតជា​មានការ​ចាប់ខ្លួន​លោក​ផែង វណ្ណៈ ពិតប្រាកដ​មែន​។​

​ការចាប់ខ្លួន​លោក ផែង វណ្ណៈ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​គី តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដោយ​ប្តឹង​លោក ផែង វណ្ណៈ​។​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក ផែង វណ្ណៈ​ពីបទ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ​ដល់​សាធារណជន គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើ​សំណេ​រផ្សព្វផ្សាយ​តាម​ទំព័រ (Page Facebook )​របស់ខ្លួន​ថា «​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News ​តំណាង​ឲ្យ​ម្ចាស់​រថយន្ត លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ឌុំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ បញ្ជាក់​ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច ​លោក​យិ ន​វ៉ិ​ច​ មិនមែនជា​ជនបង្ក​ទេ​។​កូន​ទេ​ដែល​បង្ក ​ត្រូវ​ចែកគ្នា​ឲ្យ​ដាច់​រវាង​ម្ចាស់​រថយន្ត និង​ជនបង្ក​។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយកអង្គភាព Fresh News​ តំណាង​ឲ្យ​ថ្នាក់ដឹកនាំ នាំយក​ថវិកា ចំនួន ៥០.០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើចេតិយ ​ម្តេចលោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុសគ្នា​ដូចម្តេចខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?»​។​

​មេធាវី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា សំណេ​រនេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និងចេតនា​ទុច្ចរិត​ពិតប្រាកដ​ ធ្វើការប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថាជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​៕​សរន​/Ha