អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សរសើរ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាអ្នក​ដឹកនាំមួយ​រូប​មក​អង្គុយចាំ​តារាៗ​មុន​ម៉ោង​កម្មវិធី​

1191
ចែករម្លែក

​ដោយ : បូ​រិ​ន/ ​ភ្នំពេញ ​៖ ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ចាប់អារម្មណ៍​និង​សរសើរ​នឹង​រូបថត​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដែល​បាន​បង្ហោះ​សភាព​លោក​មកដល់​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​លោក​មក​អង្គុយចាំ​មុនគេ ពោល​មកដល់​តុ​មានតែ​ម្នាក់ឯង ខណៈ​អ្នកសិល្បៈ​រាប់រយ​នាក់​ផ្សេង​មិនឃើញដល់តាម​ម៉ោង​កំណត់​ឡើយ​។​

ក្នុង​កម្មវិធី​គំរប់​ខួប​ពីរ​ឆ្នាំ “​គ្រួសារ​តារា​កម្ពុជា​” ដែលមាន​វត្តមាន​លោក ខៀវ កាញារីទ្ធ ដែលជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទាំងមូល​មក​ឃើញ​អង្គុយចាំ​មុនគេ ខណៈ​តារា អ្នកសិល្បៈ​ផ្សេង មិនបាន​ដល់តាម​ម៉ោង​កំណត់​ឡើយ​។ ពិតជា​មើលទៅ​ប្លែក​មែន ដែល​ថ្នាក់ដឹកនាំ​ខ្ពង់ខ្ពស់​មួយរូប​និង​ភ្ញៀវ​ក​ត្តិ​យស ឬ ជា​គណៈ​ភិ​ប​តី បែរជា​មក​អង្គុយចាំ​មុនគេ​ដើម្បី​ឡើង​បំពាក់​មេដាយ​ដល់ តួ អ្នកសិល្បៈ និង តារាៗ​ទៅវិញ​។​

​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​បាន​សម្តែង​ការ​ហួច​ចិត្ត​ដោយ​សរសេរថា “​ក្នុង​កម្មវិធី​គែ​ដាក់ថា​ម៉ោង​៤ ដល់​៤​កន្លះ គណអធិបតី​អញ្ជើញ​ដល់​ក៏​សម្រេច​ថា​ទៅដល់​៤​កន្លះ ជា​លទ្ធផល​គេឲ្យ​មួយ​តុ​ម្នាក់ឯង​”​។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​សរសើរ​ដល់​លោក​បណ្ឌិត ខៀវ កាញារីទ្ធ ដែលជា​ថ្នាក់ដឹកនាំ​គំរូ​មួយរូប បាន​លះបង់​ពេលវេលា​មានតម្លៃ​មកជួយ​អ្នកសិល្បៈ​និង​តារា​ខ្មែរ​ ហើយ​គោរព​ពេលវេលា​មកដល់​ម៉ោង​ច្បាស់លាស់​អង្គុយចាំ​មុនគេ​ទៅវិញ ខណៈពេល​នោះមក​អ្នកសិល្បៈ​ជាច្រើន​នៃ​កម្មវិធី​នោះ​មិនទាន់​លេចមុខ​មក​។ ប៉ុន្តែ​អ្នកសិល្បៈ និង តារា​ខ្លះៗ ហាក់បី​ជា​មើលរំលង​តម្លៃ​ពេលវេលា ទាល់​ជិត​ដល់​ម៉ោង​បាន​ចេញទៅ ឬ តែងតែ ប្រើ​ហេតុផល​ផ្លូវ​ស្ទះ ផ្លូវ​ឆ្ងាយ និង យូរ​នឹង​ផាត់មុខ​ធ្វើ​សក់​ជាប្រចាំ​៕​B