អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ត្រូវ​កាត់ទោស​ជាប់គុក ដោយសារ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​ព្យាបាទ​អំពី​នាង សាន់​នី នៃ​ក្រុម Girl’s Generation

311
ចែករម្លែក

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់ ដែល​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​បែប​ព្យាបាទ​អំពី​នាង​សាន់​នី នៃ​ក្រុម Girl’s Generation និង តារា​សម្តែង​លោក លី សូ​ជីន មាន​ស្នេហា​លួចលាក់​ជាមួយគ្នា បាន​ត្រូវ​តុលាការ​កាត់ទោស​ជាប់គុក ៦ ខែ​។

​តុលាការ​សង្កាត់​តេ​ជិន កាលពី​ថ្ងៃ​សុក្រ​ទី ១៨ តុលា បាន​រកឃើញ​ពិរុទ្ធ​របស់​បុគ្គល​ឈ្មោះ “​ក​” ពីបទ “​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជីវិត​ឯកជន​របស់​តារា​សិល្បៈ​” នៅលើ​វេ​ប​សាយ​មួយ​ដែលមាន​អ្នកប្រើប្រាស់​ជាង​១​លាន​នាក់​។ ដោយ​មើលឃើញ​ពី​សញ្ញា​គ្រោះថ្នាក់ យើង​មើលឃើញ​ភាពចាំបាច់​ត្រូវដាក់​ពិន័យ​ធ្ងន់ធ្ងរ​”​។

​ទោស​ជាប់គុក​នេះ​ត្រូវ​ព្យួរ​សម្រាប់​រយៈពេល​២​ឆ្នាំ ដែល​នេះ​មានន័យថា ភាគី​មានទោស​នឹង​ជាប់ទោស​សាកល្បង​ប៉ុណ្ណោះ ហើយនឹង​ត្រូវ​ជាប់គុក ៦ ខែ​តែម្តង ប្រសិនបើ​រំលោភ​លក្ខខណ្ឌ​។ តុលាការ​ក៏បាន​កាត់​ឱ្យ​បុគ្គល​នោះ​បម្រើ​ការងារ​សហគមន៍​រយៈពេល​៨០​ម៉ោង​ផងដែរ​សម្រាប់​ការ​បរិហាកេរ្តិ៍​៕ ដោយ៖ កញ្ញាដាលីស

នាង​សាន់​នី