អ្នកវិទ្យាសាស្ត្របង្កើតសំឡេងចេញពីសាកសពអាចារ្យអេហ្ស៊ីបបុរាណតាំងពី៣ពាន់ឆ្នាំមុន

360
ចែករម្លែក

សាកសពអប់របស់អាចារ្យអេហ្ស៊ីបបុរាណមួយរូបអាចនិយាយចេញពីផ្នូរបាន ដោយសារបច្ចេកវិជ្ជាទំនើប។

អាចារ្យឈ្មោះ ណេស៊ីយ៉ាមុន (Nesyamun) នៅជំនាន់ស្តេចផារ៉ាអូស រ៉ាមសេសទី ២ ត្រូវបានអប់ទុកតាំងពីប្រហែល ៣.០០០ ឆ្នាំមុន។

សាសពរបស់គាត់ត្រូវបានថែរក្សាទុកយ៉ាងល្អរហូតដល់ថ្នាក់អ្នកវិទ្យាសាស្ត្រអាចគូសវាសផែនទីបំពង់កមាត់និងប្រអប់សំឡេងរបស់គាត់ដោយប្រើម៉ាស៊ីនស្កែន CT នៅឯមន្ទីរពេទ្យ Leeds General Infirmary និង បង្កើតរូបរាងសាកសពនេះឡើងវិញដោយប្រើការបោះពុម្ព 3D។

អាចារ្យរូបនេះ ដែលជាធម្មតាត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Leeds ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៨២៤ និង មាន “សំឡេងពិត” របស់គាត់ចារឹកនៅលើមឈូសរបស់គាត់។

អ្នកសិក្សាស្រាវជ្រាវជឿថា សំឡេងរបស់គាត់អាចបង្កើតសូរស័ព្ទស្រៈ ដូចជា “a” និង “e”។

ការសិក្សានេះរៀបចំដោយក្រុមអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Royal Holloway សាកលវិទ្យាល័យ University of London សាកលវិទ្យាល័យ University of York និងសារមន្ទីរ Leeds Museum៕ ដោយ៖ កញ្ញាដាលីស