អ្នកវិទ្យាសាស្ត្រ​ចម្រុះ​ជាតិ​សាសន៍​មួយក្រុម​អះអាងថា​ពួកគេ​រកឃើញ​វិធានការ​ទប់ស្កាត់​វីរុស​ហ៊ី​វ​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ចៃដន្យ​

242
ចែករម្លែក

អ្នកវិទ្យាសាស្ត្រ​ចម្រុះ​ជាតិ​សាសន៍​មួយក្រុម​អះអាងថា​ខ្លួន​បាន​រកឃើញ​សមាសធាតុ​ផ្សំ​មួយ​ប្រភេទ ដែល​បំបែក​ម៉ូលេគុល​វីរុស​ហ៊ី​វ​និង​ធ្វើឱ្យ​ពួកវា​អសកម្ម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ South Urals State University (SUSU) បាន​និយាយថា ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មកពី​ប្រទេស​ហ្វាំ​ង​ឡង់​រុស្ស៊ី​ស្វី​ស​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បាន​រកឃើញ​យ​ន្ត​ការ​មួយ ដែល​បិទ​ដំណើរការ​ម៉ូលេគុល​វីរុស​ហ៊ី​វ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន យន្តការ​នេះ​បង្ហាញ​សមាសធាតុ​ផ្សំ​ថ្មី​ទាំងស្រុង ដែល​អាច​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ រួមមាន​ជំងឺមហារីក​និង​វីរុស​ហ៊ី​វ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​និយាយថា “​សារៈសំខាន់​នៃ​របកគំហើញ​នេះ​គឺថា ថ្នាំ​ដូចគ្នានេះ​អាច​ត្រូវបាន​ប្រើ​សម្រាប់​ប្រភេទ​ជំងឺ​ផ្សេងៗ​គ្នា​”​។​

​សាស្ត្រាចារ្យ អូ​ឡេ​ក រ៉ា​គី​ទីន ដែលជា​អ្នកវិទ្យាសាស្ត្រ​មួយរូប បាន​ពន្យល់ថា សមាសធាតុ ដែល​ស្ថិតក្រោម​ការ​ចោទសួរ​នេះ ជួយ​សម្រួល​ដល់​ការដកចេញ​នូវ​អាតូម​ស័ង្កសី​ពី​ម៉ូលេគុល​វីរុស​ហ៊ី​វ ដែល​ធ្វើឱ្យ​វា​អសកម្ម​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានកត់សម្គាល់​ថា សមាសធាតុ​ផ្សំ ដែល​ត្រូវបាន​រកឃើញ​បន្ទាប់ពី​របកគំហើញ​នេះ គឺមាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​មិន​ធ្វើឱ្យពុល​ដល់​សរីរាង្គ​នោះទេ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​គូសបញ្ជាក់ថា ប្រសិទ្ធភាព​នេះ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង ហើយ​ដូច្នេះ​ការស្រាវជ្រាវ​នឹង​បន្តធ្វើ​ទៀត​ដើម្បី​កំណត់ថា​តើ​ជំងឺ​អ្វី​ផ្សេងទៀត​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា អាច​ព្យាបាល​បាន​៕ ដោយ៖ កញ្ញាដាលីស

បច្ចុប្បន្ន​មនុស្ស ៣៧,៩ លាន​នាក់​ផ្ទុក​វីរុស​ហ៊ី​វ​នៅ​ជុំវិញ​ពិភពលោក
#