អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​ពួកគេ​អាច​ក្លូន​សេះ​ផុត​ពូជ​ពី DNA ក្នុង​ខ្មោច​សេះ​អាយុ ៤២.០០០ ឆ្នាំ​រក្សាបាន​យ៉ាង​ល្អ​នៅក្នុង​ផ្ទាំង​ទឹកកក​ក្នុង​តំបន់​ស៊ី​បេ​រី​

224
ចែករម្លែក
  • 16
    Shares

​របាយការណ៍​នានា​បាន​លើកឡើងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ទាញយក​កោសិកា​ពី​ខ្មោច​សេះ​ផុត​ពូជ​អាយុ ៤២.០០០ ឆ្នាំ​ដើម្បី​ក្លូន​សត្វ​សេះ​បុរេប្រវត្តិ​មួយ​ក្បាល​នេះ​ឱ្យមាន​ជីវិត​រស់​ឡើងវិញ​។​

​ពួកគេ​មើលឃើញ​ការប៉ុនប៉ង​របស់​ឧទ្យាន​ជួ​រ៉ា​ស​ស៊ី​ក (Jurassic Park) ដើម្បី​ស្តារ​ពូជពង្ស​សត្វ​សេះ​ប្រភេទ Lenskaya ដែល​ផុត​ពូជ​រាប់ម៉ឺន​ឆ្នាំ​ឱ្យ​រស់​ឡើងវិញ ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាពជោគជ័យ​នៅពេល​ក្រោយ​ទៀត​ក្នុងការ​ធ្វើឱ្យ​ដំរី​បុរាណ​ម៉ាំ​ម៉ូត​រស់​ឡើងវិញ​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា សព​ដំរី​បុរាណ ដែលមាន​អាយុ​មិន​លើសពី​ពីរ​សប្តាហ៍​នៅពេល​វា​ងាប់ ត្រូវបាន​រក្សាទុក​នៅក្នុង​ស្ថានភាព​ល្អឥតខ្ចោះ​នៅក្នុង​ផ្ទាំង​ទឹកកក​នៅ​តំបន់​ស៊ី​បេ​រី​អស់​រយៈពេល ៤២.១៧០ ឆ្នាំ​។​

​បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ខែ​លើ​កូន​សេះ​រឹង​កក​នេះ​មក ក្រុម​ស្រាវជ្រាវ​រួមគ្នា​រវាង​រុស្ស៊ី​និង​កូរ៉េខាងត្បូង​កំពុងមាន​សុទិដ្ឋិនិយម​ថា​ពួកគេ​នឹង​ទទួលបាន​កោសិកា​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ស្តារ​ពូជ​សេះ Lenskaya ដែល​ស៊ាំ​នឹង​ជំងឺ​ផ្តាសាយ​ដែល​ផុត​ពូជ​ប្រហែល ៤០០០ ឆ្នាំមុន​។​

​ប្រភព​មួយ​នៅ​សាកលវិទ្យាល័យ North East Federal University ក្នុង​ទីក្រុង​យ៉ា​គូ​ដស៍ (Yakutsk) ដែលជា​ទីក្រុង​ចាស់​បំផុត​របស់​ពិភពលោក​និង​ជា​កន្លែង​ដែល​កំពុង​រៀបចំ​ការងា​រ​ពិសោធន៍​នេះ បាន​និយាយថា “​ក្រុម​អ្នកស្រាវជ្រាវ​មាន​ទំនុកចិត្ត​លើ​ភាពជោគជ័យ​នៃ​គម្រោង​នេះ​។ ការប៉ុនប៉ង​នេះ​នឹង​បន្ត​រហូតដល់​ចុងខែ​មេសា​ឆ្នាំនេះ​”៕ ដោយ៖ កញ្ញាដាលីស