អ្នកវិទ្យាសាស្ត្រ​ថា ខែកក្កដា ឆ្នាំ​២០១៩ ជា​ខែ​ក្ដៅ​បំផុត​ក្នុង​កំណត់ត្រា ១៤០ ឆ្នាំ​

355
ចែករម្លែក

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ខែកក្កដា កន្លងទៅនេះ​ជា​ខែ​ក្ដៅ​បំផុត​លើ​ភព ផែនដី​ក្នុង​កំណត់ត្រា ១៤០ ឆ្នាំ ជាហេតុ​ធ្វើឱ្យ​ទឹកកក​នៅ​សមុទ្រ​ទឹកកក​អាកទិច (Arctic) និង​អង់​តាក​ទិច (Antarctic) ថយចុះ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​។

​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​រដ្ឋបាលជាតិ​មហាសមុទ្រ និង​បរិយាកាស (National Oceanic and Atmospheric Administration) បានបញ្ជាក់​ថា​ខែ​មុននេះ​ជា ខែកក្កដា ដែល​ក្ដៅ​បំផុត និង​ជា​ខែ​ដែល​ក្ដៅ​បំផុត​ក្នុង​កំណត់ត្រា ១៤០ ឆ្នាំ​ដោយ​សី​តុ​ណ្ហ ភាព​ឡើង​ខ្ពស់ជាង ០,៩៥​អង្សា​សេ​បើ​ធៀប​ទៅនឹង​កម្រិត​សីតុណ្ហភាព​ពិភពលោក​ជា មធ្យម​សម្រាប់​ខែកក្កដា ក្នុង​សតវត្សរ៍​ទី​២០​។

​តួលេខ​នេះ​ក៏​បង្ហាញ​ដែរ​ថា ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​ក្ដៅ​បំផុត​ទី​២​ក្នុង​កំណត់ត្រា​ដោយ ផ្អែកលើ​សីតុណ្ហភាព​ពិភពលោក​ដោយ​រាប់​ចាប់ពី​ខែមករា ដល់​ខែកក្កដា​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ទំនោរ​នេះ​ទំនងជា​នឹង​បន្ត​កើតមាន​ទៀត​ដោយសារ​ការ ប្រែប្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយសារ​មនុស្ស​៕ ប្រែ​សម្រួលៈ​ខុម​

#