អ្នកវិទ្យាសាស្ត្រ​និយាយថា រលក​កម្តៅ ទឹកជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​គឺជា​លទ្ធផល​នៃ​បម្រែបម្រួល​អាកាសធាតុ​

660
ចែករម្លែក

​រលក​កម្តៅ​កំពុង​បង្កើត​កំណត់ត្រា​សីតុណ្ហភាព​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ទូទាំង​ពិភពលោក​ម្តងទៀត​ហើយ​។ ទ្វីបអឺរ៉ុប​បានទទួល​រង​នូវ​អគ្គីភ័យ​ដ៏​ប្រល័យ​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​ជាង​១​សតវត្សរ៍ ហើយ​អគ្គីភ័យ​មួយ​ចំណោម​អគ្គីភ័យ​ជិត ៩០ នៅ​អាមេរិក​ភាគ​ខាងលិច​បាន​ឆេះ​ផ្ទះ​រាប់សិប​ខ្នង​និង​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស​យ៉ាងតិច ៣៧.០០០ នាក់​នៅ​ជិត​ទីក្រុង​រ៉េដ​ឌី​ង រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យមាន​ទឹកជំនន់​នៅ​អាមេរិក​ភាគ​ខាងកើត​នៅ​សប្តាហ៍​នេះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា វា​ជា​ផ្នែក​មួយ​នៃ​រដូវក្តៅ ប៉ុន្តែ​វា​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​អាក្រក់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​បង្កឡើង​ដោយ​មនុស្ស​។​

​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាកាសធាតុ​នៅ​សាកលវិទ្យាល័យ​រូដ​ជើ (Rutgers) លោកស្រី ជេ​នី​ហ្វើ ហ្វ្រ​ង់​ស៊ី​ស បាន​និយាយថា “​ភាពមិនប្រក្រតី​ជាច្រើន​បានកើត​ឡើង​” ។​

​ប្រទេស​ជប៉ុន​បាន​រង​នូវ​អាកាសធាតុ​ក្តៅ ៤១ អង្សា​កាលពី​ថ្ងៃ​ចន្ទ ទី​២៣​កក្កដា ដែលជា​សីតុណ្ហភាព​ក្តៅ​ជាងគេ​បំផុត​មិន​ធ្លាប់​មាននៅ​ជប៉ុន​។ កំណត់ត្រា​កម្តៅ​បាន​ធ្លាក់ចុះ​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ម៉ាស​សា​ឈូ​សេត រដ្ឋ​មេន រដ្ឋ​វី​អូ​មីង រដ្ឋ​ខូ​ឡូ​រ៉ា​ដូ រដ្ឋ​អូ​រី​ហ្គិ​ន រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ និង​រដ្ឋ​តិច​សាស​។ ហើយ​បន្ទាប់មក​មានរ​លកក​ម្តៅ​ដ៏​ខ្លាំង​នៅ​ទ្វីបអឺរ៉ុប ខណៈ​ប្រទេស​ត្រជាក់ៗ​ដូចជា ន័​រ​វែ​ស ស៊ុយអែត និង ហ្វាំ​ង​ឡង់ បានឃើញ​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដែល​ពួកគេ​មិន​ធ្លាប់​ឃើញ​ពីមុនមក គឺ​ខ្ទង់ ៣២ អង្សា​។ យោងតាម​រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ​អាមេរិក​បានឱ្យដឹងថា យ៉ាងហោចណាស់ កំណត់ត្រា​កម្តៅ​ចំនួន ១១៨ ករណី​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំង​ពិភពលោក​នៅ​ខែកក្កដា​នេះ​៕ ដោយ៖ កញ្ញាដាលីស