អ្នកវិទ្យាសាស្ត្រ​និយាយថា បំផ្ទុះ​អាចម៍ផ្កាយ​ដើម្បី​បាំង​ពន្លឺព្រះអាទិត្យ​អាចជួយ​ធ្វើឱ្យ​អាកាសធាតុ​ចុះ​ត្រជាក់​បាន​

327
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨ កញ្ញា​បាន​រកឃើញថា ផែនដី​បាន​ធ្លាក់ចូល​ទៅក្នុង​យុគសម័យ​ទឹកកក​កាលពី ៤៧០ លាន​ឆ្នាំមុន បន្ទាប់ពី​ការផ្ទុះ​បែក​អាចម៍ផ្កាយ​បង្កើតបានជា​ពពក​ធូលី​ដ៏​ធំ​បាំង​ពន្លឺព្រះអាទិត្យ​។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ​កំពុង​សម្លឹងមើល​បង្កើត​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ដែល​បង្កើតឡើង​ដោយ​មនុស្ស​ដើម្បី​ធ្វើឱ្យ​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​របស់​យើង​ត្រជាក់​វិញ​។​

​ការស្រាវជ្រាវ​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Lund ក្នុងប្រទេស​ស៊ុយអែត​និង​សារមន្ទីរ​ហ្វៀ​ល​របស់​ទីក្រុង​ឈី​កា​ហ្គោ បាន​រកឃើញថា “​របកគំហើញ​មិនបាន​រំពឹងទុក​នេះ​” អាច​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ទប់ទល់​នឹង​ក​ម្តៅ​ផែនដី ប្រសិនបើ​យើង​ខកខាន​មិនបានកា​ត់​បន្ថយ​ការ​បំ​ភាយ​កាបូនឌីអុកស៊ីត​។​

​សាស្ត្រាចារ្យ​ភូគព្ភសាស្ត្រ​លោក បឺ​ហ្គើ ស្មី​ត នៃ​សាកលវិទ្យាល័យ Lund ដែល​ដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា “​លទ្ធផល​របស់​យើង​បានបង្ហាញ​ជា​លើកដំបូង​ថា​ធូលី​ដី​បែបនេះ​បានធ្វើឱ្យ​ផែនដី​ចុះ​ត្រជាក់​យ៉ាងខ្លាំង​”​។​

​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ពិភាក្សា​អំពី​វិធីសាស្ត្រ​សិប្បនិម្មិត​ផ្សេងៗ​គ្នា​ដើម្បី​ធ្វើឱ្យ​ភពផែនដី​ចុះ​ត្រជាក់​ក្នុងករណី​មាន​មហន្តរាយ​អាកាសធាតុ​ដ៏​ធំ​កើតឡើង​។​

​ឥឡូវនេះ​ពួកគេ​កំពុង​សម្លឹងមើល​លទ្ធភាព​នៃ​ការដាក់​អាចម៍ផ្កាយ​ស្រដៀង​នឹង​ផ្កាយរណប​នៅក្នុង​គន្លង​ជុំវិញ​ផែនដី​ដើម្បីឱ្យ​វា​បញ្ចេញ​ធូលី​ល្អៗ និង​រារាំង​ផ្នែក​ខ្លះ​នៃ​ពន្លឺព្រះអាទិត្យ​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ​អាច​បាំង​ពន្លឺព្រះអាទិត្យ​បន្ថយកម្តៅ​លើ​ផែនដី