អ្នកវិទ្យាសាស្ត្រ​នូ​វែ​ល​សេ​ឡង់​កំពុង​បង្កើត​បច្ចេកទេស​បង្កាត់​ពូជ ដើម្បី​ឱ្យបាន​ពូជ​ចៀម​ថ្មី​បញ្ចេញ​ឧស្ម័ន​មេតាន​តិចជាង​មុន

1618
ចែករម្លែក

​ក្នុង​បំណង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សហការ​ជាមួយ​កសិករ​នូ​វែ​ល​សេ​ឡង់​ដើម្បី​ព្យាយាម​ធ្វើឱ្យ​សត្វ​ចៀម​បញ្ចេញ​ឧស្ម័ន​តិច​។​

​សត្វ​ចៀម​ក៏ដូចជា​សត្វ​គោ គឺ​ផលិត​បរិមាណ​ឧស្ម័ន​មេតាន​ច្រើន​ក្នុងអំឡុង​មួយជីវិត​របស់​ពួកវា តាមរយៈ​ខ្យល់​ក្នុង​ពោះវៀន និង ការ​ភើ​រប​ស់វា​។​

​ឧស្ម័ន​ផ្ទះ​កញ្ចក់​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការកើនឡើង​កម្តៅ​ពិភពលោក ដែល​ស្មើនឹង ១៦ ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។​

​ដោយ​ប្រើ​បច្ចេកទេស​បង្កាត់​ពូជ​សម្រិតសម្រាំង អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ពូជ​ចៀម​ថ្មី​មួយ​ដែល​ផលិត​ឧស្ម័ន​បង្កបញ្ហា​តិចជាង​មុន ១០ ភាគរយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​ក៏​កំពុង​អនុវត្ត​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​នានា​ផងដែរ​ដើម្បី​បង្កាត់​ពូជ​ចៀម ដោយ​ប្រើ​ម៉ាស៊ីន​ស្កែ​ន CT ដើម្បី​វាយតម្លៃ​គុណភាព​សត្វ​ចៀម​។​

​បច្ចេកវិជ្ជា​កាំរស្មីអ៊ិច​មិន​ប៉ះពាល់​រាងកាយ​នេះ អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ​វាយតម្លៃ​សមាមាត្រ​សាច់ដុំ​ធៀប​នឹង​ជាតិ​ខ្លាញ់​របស់​សត្វ​ចៀម ដើម្បី​កំណត់​មើលថា​តើ​ចៀម​ណា​អាច​ប្រើ​សម្រាប់​បង្កាត់​ពូជ​បាន​៕ ដោយ៖ កញ្ញាដាលីស