អ្នកវិទ្យាសាស្ត្រ​បង្កើត​ជ្រូក​កែ​ហ្សែ​ន​ថ្មី​អាច​ស៊ាំ​ទៅនឹង​ជំងឺ​ផ្លូវដង្ហើម PRRS

614

ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​បង្កើត​សត្វ​ជ្រូក ដែលមាន​ភាពស៊ាំ​ទៅ នឹង​ជំងឺ​បសុសត្វ​មួយ ដែល​បង្ក ការ​ខាត បង់​ខ្លាំង​បំផុត​មួយ​របស់​ពិភពលោក ។ នេះ​បើតាម​ប៊ី​ប៊ី​ស៊ី ចេញផ្សាយ​ថ្ងៃ ព្រហស្បតិ៍ ទី​២១ ខែមិថុនា ។​
​ ​
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​កែ សម្រួល DNA របស់​សត្វ​ជ្រូក ដើម្បីឱ្យ ពួកវា​ទប់ទល់​នឹង​ជំងឺ ផ្លូវដង្ហើម ឈ្មោះ ថា PRRS ដែលជា​វិធានការ​មួយ​អាច ទប់ស្កាត់​ការខាតបង់​រាប់ពាន់​លាន ដុល្លារ​ក្នុង​មួយឆ្នាំៗ ។​
​ ​
​ទោះយ៉ាងណា អតិថិជន​ជា ទូទៅ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការទទួល ទាន​សត្វ និង​ដំណាំ​ដែល​បាន កែប្រែ ហ្សែ​ន ។​
​ ​
​នេះ​ជា​ឧបសគ្គ​ដ៏​សំខាន់​មួយ ចំពោះ​កសិករ​ដែលមាន​ជ្រូក​កែ​ហ្សែ​ន​។​
​ ​
​ហើយ​ដោយសារតែ​ការកែ ហ្សែ​ន ឬ GE ជា​បច្ចេកទេស​ថ្មី ដូច្នេះ អវត្តមាន​បទបញ្ញត្តិ​ផ្សេងៗ នាពេល​បច្ចុប្បន្ន បាន​រារាំង​ការលក់​របស់​ពួកគេ ។​
​ ​
GE គឺ​ខុសគ្នា​ស្រឡះ​ពី​បច្ចេកវិជ្ជា​ផ្លាស់ប្តូរ​ហ្សែ​ន​ទូទៅ ។ GE គឺជា​ប់ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ យ៉ាងច្បាស់ លាស់ នៃ DNA របស់​សារពាង្គកាយ មួយ ហើយ​បច្ចេកវិជ្ជា​ផ្លាស់ប្តូរ​ហ្សែ​ន ទូទៅ ត្រូវបាន​កំណត់ឡើង​ដោយ​ការ បញ្ចូល​ហ្សែ​ន​ខាងក្រៅ​ទៅក្នុង​ជីវិត​មួយទៀត ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​