អ្នកវិទ្យាសាស្ត្រ​បង្រៀន​តោ​សមុទ្រ​ឱ្យ​ចេះ​ច្រៀង​បាន​

1292
ចែករម្លែក

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បង្រៀន​តោ​សមុទ្រ​មួយ ហ្វូង​ឱ្យ​ចេះ​ត្រាប់​សំឡេង​របស់​មនុស្ស និង​ច្រៀង​ចម្រៀង Twinkle ដ៏​ពេញនិយម​ក្នុង ខ្សែភាពយន្ត​គំនូរជីវចល Twinkle Little Star បាន​យ៉ាង​អស្ចារ្យ​។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ សេន អ៊ែន​ឌ្រូ​ស (University of St Andrews) មាន​មូលដ្ឋាន​នៅ​ស្កុ​តលែ​ន បាន​សិក្សា​ទៅលើ​តោ​សមុទ្រ​សម្បុរ​ប្រផេះ​ចំនួន ៣​ក្បាល តាំងពី​ពួកវា​កើត ដើម្បី​កំណត់​ដឹង​នូវ​សមត្ថភាព​ធម្មជាតិ​រប​ស់​ពួកវា ហើយ​និយាយថា ការស្រាវជ្រាវ​នេះ​អាចជា​តម្រុយ​ជួយ​ដល់​អ្នកស្រាវជ្រាវ​ផ្សេងទៀត​ក្នុងការ​សិក្សា​ពី​ជំងឺ​ទាក់ទង​ការនិយាយស្ដី​។
​ ​
តោ​សមុទ្រ​ទាំងនេះ​ត្រូវបាន​ពួកគេ​បង្ហាត់​ឱ្យ​ចេះ​ត្រាប់​តាម​សំឡេង​ថ្មីៗ​ដូចជា​ការបញ្ចេញ​សំឡេង​ស្រះ និង​ត្រាប់​តាម​បទ​ភ្លើង​ជាដើម​។
​ ​
ជា​លទ្ធផល តោ​សមុទ្រ​មួយ​ក្បាល​ឈ្មោះ ហ្សូ​ឡា (Zola) “​ពូកែ​ជាងគេ​” ខាង​តន្ត្រី ដោយ​វា​អាចធ្វើ​ត្រាប់​សំឡេង​តាម ១០ ទំនុក​បទ​ចម្រៀង​បាន​យ៉ាង​ត្រឹមត្រូវ​គួរឱ្យ ភ្ញាក់ផ្អើល ក្នុងនោះ​រួមទាំង​ពាក្យ​ថា “​ទ្វី​ងខ​ល ទ្វី​ងខ​ល​” (Twinkle, Twinkle) ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​