អ្នកវិទ្យាសាស្ត្រ​បីនាក់​ឈ្នះ​រង្វាន់​ណូបែល​រូបវិទ្យា​ចំពោះ​ការរកឃើញ​ភព​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយគតិ​និង​ការវិវត្ត​ន៍របស់​ចក្រវាល​

299
ចែករម្លែក

​អ្នកវិទ្យាសាស្ត្រ​អាម៉េរិកាំង​ដើមកំណើត​កាណាដា​លោក​ជេ​ម ភី​ប៊​ល និង​តារាវិទូ​ស្វី​សលោ​កមី​សែ​ល មេ​យើ និង​លោក​ឌី​ឌី​យ៉េ ក្វេ​ឡូ​ស កាលពី​ថ្ងៃ​អង្គារ​ទី​៨​តុលា បានឈ្នះ​រង្វាន់​ណូបែល​រូបវិទ្យា​សម្រាប់​ការស្រាវជ្រាវ​ដែល​បង្កើន​ការយល់ដឹង​នៃ​ទីកន្លែង​របស់​យើង​នៅក្នុង​ចក្រវាល​។​

​លោក​សាស្ត្រាចារ្យ ហ្គូ​រ៉ា​ន ហាន់​សុន អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត​បាន​ប្រាប់​សន្និសីទកាសែត​ថា លោក​ភី​ប៊​ល​បានឈ្នះ​លុយ​រង្វាន់​ពាក់កណ្តាល “​សម្រាប់​ការរកឃើញ​ទ្រឹស្តី ដែល​បានរួម​ចំណែក​ដល់​ការយល់ដឹង​របស់​យើង​អំពី​របៀប​ដែល​ចក្រវាល​បាន​វិ​វត្ត​បន្ទាប់ពី​ព្រឹត្តិការណ៍ Big Bang”​។​

​លោក​មេ​យើ​និង​លោក​ក្វេ​ឡូ​ស​ចែករំលែក​គ្នា​នូវ​លុយ​រង្វាន់​ពាក់កណ្តាល​ទៀត​សម្រាប់​ការរកឃើញ​ដំបូង​នៅ​ខែតុលា​ឆ្នាំ ១៩៩៥ នូវ​ភព​មួយ​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង ដែលមាន​រាង​ពងក្រពើ ធ្វើ​គោចរ​ជុំវិញ​ផ្កាយ​មួយ​ដូច​ព្រះអាទិត្យ​នៅ​កញ្ចុំ​ផ្កា​មី​ល​គី​វ៉េ​។​

​គណៈវិនិច្ឆ័យ​បាន​និយាយថា “​ការរកឃើញ​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់​យើង​អំពី​ពិភពលោក​ទាំងស្រុង​”​។

​លុយ​រង្វាន់​សម្រាប់​ពានរង្វាន់​ណូបែល​រូបវិទ្យា​គឺ ៩ លាន​ក្រូ​ន័​រ​ស៊ុយអែត ឬ​ប្រហាក់ប្រហែល​នឹង ៩១៤.០០០ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

(​រាប់​ពីឆ្វេង​) លោក​ភី​ប៊​ល លោក​មេ​យើ និង​លោក​ក្វេ​ឡូ​ស ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​រួមគ្នា