អ្នកវិទ្យាសាស្ត្រ​ប្រទេស​អាមេរិក និង​សាកលវិទ្យាល័យ​កសិកម្ម​យូ​ន​ណាន​ដោះស្រាយ​​បញ្ហាសំខាន់​ផ្នែក​វិទ្យាសាស្ត្រៈ​គម្រោង​ក្លូន​ជ្រូក​ទប់ទល់​នឹង​មេរោគ ERV ទី​១​លើ​ពិភពលោក​

1026
ចែករម្លែក

នៅ​ថ្ងៃទី​១០ ខែសីហា តាម ម៉ោង​ប្រទេស​អាមេរិក ក្រុមហ៊ុន​បច្ចេកវិជ្ជា​ជីវ​សាស្ត្រ eGenesis ប្រទេស អាមេរិក​បានប្រកាស​ជា​សាធារណៈ​ថា ជ្រូក​ដែល​ទប់​ទល់នឹង​មេរោគ ERV ទី​១ លើ​ពិភពលោក​បាន ត្រូវ​បណ្តុះ​ដោយ ជោគជ័យ ។ លោកស្រី​បណ្ឌិត យ៉ាង លូ​ហាន មកពី​ក្រុមហ៊ុន អេ​នេ​សេ​សិ ក្រុម អ្នកសិក្សា​ស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ eGenesis និង​ក្រុម​អ្នក សិក្សា​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​កសិកម្ម យូ​ន​ណាន ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​វៃ​ហុង​ជាំ​ង បាន​រួមគ្នា​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​នៃ​ការប្តូរ​សរីរាង្គ ពូជ​ផ្សេង ។ ការជោគជ័យ​នេះ​បាន បង្ហាញឱ្យឃើញថា ការសិក្សា​ស្រាវជ្រាវ អំពី​ការប្តូរ​សរីរាង្គ​ពូជ​ផ្សេង​ដែល​បាន ត្រូវ​ផ្អាក​១២​ឆ្នាំ​នោះបាន​ទទួល​សមិទ្ធផល សំខាន់​គួរឱ្យកត់សម្គាល់ និង​អាចមាន ការរីកចម្រើន​ថ្មី​នៅពេល​ខាងមុខ ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ក្រុម​សិក្សា​ស្រាវជ្រាវ​ចាប់ផ្តើម​ធ្វើការ សិក្សា​ស្រាវជ្រាវ​ពី​គម្រោង​នេះ​នៅ​ខែ វិច្ឆិកា​ឆ្នាំ​២០១៦​។​អ្នកជំនាញការ​អាមេរិក បាន​បំបាត់​ទាំងស្រុង​នូវ​ភាព​រស់​នៃ​មេរោគ ERV ក្នុង​កោសិកា ជ្រូក​ដោយ​ប្រើប្រាស់ បច្ចេកទេស​ហ្សែ​ន​ចំណែក​ក្រុម​សិក្សា ស្រាវជ្រាវ​របស់លោក​សាស្ត្រាចារ្យ វៃ ហុង​ជាំ​ង​បាន ទទួលជោគជ័យ​ក្នុងការ​ក្លូន​សត្វ​ជ្រូក​៣៧​ក្បាល​ដែល​គ្មាន ភាព​រស់​នៃ មេរោគ ERV នេះ ។​

​គួរ​បញ្ជាក់ថា ការជោគជ័យ​នៃ គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​បានបង្ហាញ ឱ្យឃើញថា យើង​បាន​ដោះស្រាយ បញ្ហា ឆ្លង​ជំងឺ​តាមរយៈ​ការប្តូរ​សរីរាង្គ​ពូជ​ផ្សេង​។ បច្ចេកទេស​នេះ​មាន​សារសំខាន់ និង ជា​ចំណុច​គន្លឹះ​នៃ​ការ បង្ការ​ជំងឺឆ្លង និង ការថែរក្សា​សុវត្ថិភាព​ក្នុង​ការប្តូរ​សរីរាង្គ ពូជ​ផ្សេង ។ ក្រុម​សិក្សា​ស្រាវជ្រាវ​ចិន និង​អាមេរិក​នឹង​បន្ត​សិក្សា​ស្រាវជ្រាវ ពី​ការកែលម្អ​ក្រុម ហ្សែ​ន​ដើម្បី​សម្រេចបាន​នូវ​ការប្តូរ​សរីរាង្គ​ពូជ ផ្សេង​ដោយ ជោគជ័យ​ក្នុងពេល​ឆាប់ៗ ៕ ដោយ ស្យូ​ង យ៉ាន​