អ្នកវិទ្យាសាស្ត្រ​ព្រមាន​អំពី​ការបុក​ទង្គិច​គ្នា​រវាង​ផ្កាយរណប​រាប់ម៉ឺន​នៅ​ទី​អវកាស​

268
ចែករម្លែក

ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០០៩ ផ្កាយរណប​ពីរបាន​បុក​គ្នា​នៅ​កម្ពស់​ប្រហែល ៨០៥ គីឡូម៉ែត្រ​ពីលើ​ផែនដី​។ ផ្កាយរណប​យោធា​រុស្ស៊ី​ដែល​គេ​លែង​ប្រើ និង យានអវកាស​ទូរគមនាគមន៍​អាម៉េរិក​មួយគ្រឿង​បាន​កំពុង​ឆ្លងកាត់​តំបន់​ដាច់ស្រយាល​មួយ​នៅ​តំបន់​ស៊ី​បេ​រី​ភាគ​ខាងជើង ប៉ុន្តែ​ផលវិបាក​គឺ​មាននៅ​ជុំវិញ​ពិភពលោក​។

​ការបុក​ទង្គិច​គ្នា​នោះបាន​កើតឡើង​នៅ​ល្បឿន​ដ៏​ល្បឿន​អស្ចារ្យ ៤១.៨៤២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​លឿន​ខ្លាំងណាស់​រហូតដល់​ថ្នាក់​ដែក​បុក​ដែក​ប្រៀប​បីដូច​ជា​ទឹក​ប៉ះ​ទឹក​ខ្ចាយ ជាមួយ​ឥទ្ធិពល​នៃ​ការបុក​ទង្គិច​នេះ​បាន​បង្កើត​នូវ​ពពក​កម្ទេចកម្ទី​ពាសពេញ​ទី​អវកាស​។

​ជាមួយ​បំណែក​ធំៗ​ជាង ២.០០០ ដុំ និង បំណែក​តូចៗ​រាប់ម៉ឺន​ដុំ​ទៀត​ហោះ​កំពុង​សំកាំង​ពេញ​សុញ្ញ​អាកាស ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រញាប់​នាំគ្នា​សង្កេត​មើលថា​តើ​អ្វីខ្លះ​ដែល​នឹងមាន​ហានិភ័យ​ពី​ការប៉ះទង្គិច​ពី​កម្ទេចកម្ទី​ទាំងនោះ​។

​នៅលើ​ផែនដី​ឯណេះ​វិញ មនុស្ស​នៅ​រដ្ឋ​កេ​ន​ថាក់​គី​បាន​រាយការណ៍​ថា​ស្តាប់ឮ​សំឡេង​ផ្ទុះ​ពី​ការធ្លាក់​កម្ទេចកម្ទី​ផ្កាយរណប ខណៈ​អ្នក​ផ្សេងទៀត​នៅ​រដ្ឋ​តិច​សាស​រាយការណ៍​ថា​បានឃើញ​ដុំ​ភ្លើង​ជះ​ពន្លឺ​ពេញ​ផ្ទៃមេឃ​។

​បី​ឆ្នាំ​ក្រោយមក នៅពេល​បំណែក​តូច​មួយ​នៃ​ផ្កាយរណប​រុស្ស៊ី​បាន​ឆ្លងកាត់​តែ​ប្រមាណ ១១៩ ម៉ែត្រ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ អវកាសយានិក​៦​នាក់​នាក់​បាន​បង្ខំចិត្ត​ចូល​ពួន​នៅក្នុង​យានអវកាស Soyuz ចំនួន​២​គ្រឿង​រហូត​ដល់ពេល​បំណែក​ទាំងនោះ​ឆ្លង​ផុត​ស្ថានីយ​។

​បំណែក​ពី​ការបុក​ទង្គិច​នៅ​ឆ្នាំ​២០០៩​នឹង​បន្ត​ស្ថិតនៅ​ទី​អវកាស​និង​បង្ក​គ្រោះថ្នាក់​រាប់​ទសវត្សរ៍​ទៅមុខទៀត ដរាបណា​ទំនាញ​របស់​ផែនដី ទាញ​ពួកវា​ចេញពី​គន្លង​។

​ជាមួយ​ផ្កាយរណប​ថ្មីៗ​រាប់ម៉ឺន​គ្រឿង​កំពុង​បញ្ជូនទៅ​ទី​អវកាស​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នានា ក្រុម​អ្នកជំនាញ​បារម្ភ​ថា ម្ចាស់​របស់​វា​នឹង​មិនបាន​ពិនិត្យ​តាមដាន​ចលនា​របស់​ផ្កាយរណប​ទាំងនោះ​ដិតដល់​ដើម្បី​ទប់ស្កាត់​ការបុក​ទង្គិច​គ្នា​នោះទេ​។

​ផ្កាយរណប​មិនមែន​ចេះតែ​ហោះ​តាម​គន្លង​ឥត​ប្រែប្រួល​ជុំវិញ​ផែនដី​រហូត​នោះទេ​។ ការប្រែប្រួល​នៃ​ទំនាញផែនដី​គឺ​ទាញ​ផ្កាយរណប​ទាំងអស់នោះ រលក​កម្តៅ​ព្រះអាទិត្យ​និង​កត្តា​ដទៃទៀត​ក៏​អាច​បង្វែរ​ទិស​របស់​ផ្កាយរណប​ភ្លាមៗ​ផងដែរ ដូច្នេះ​វា​ងាយ​ខ្លាំងណាស់​ដែល​ឱ្យ​ផ្កាយរណប​ទាំងនោះ​បុក​ទង្គិច​គ្នា​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប​រាប់ម៉ឺន​ប្រឈម​ការបុក​ទង្គិច​គ្នា​មិនអាច​ត្រួតត្រា​បាន
ផ្កាយរណប​រាប់ម៉ឺន​ប្រឈម​ការបុក​ទង្គិច​គ្នា​មិនអាច​ត្រួតត្រា​បាន