អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា​ចក្រវាល​អាច​នឹងត្រូវ​បំផ្លាញ​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ពពុះ​ថាមពល​អវិជ្ជមាន ហើយ​ដំណើរការ​នេះ​ប្រហែល​ចាប់ផ្តើម​រួចទៅហើយ

1675
ចែករម្លែក
  • 28
    Shares

​ពួក​រូប​វិទូ​បាន​បង្ហើប​ឱ្យដឹងថា ភាគល្អិត​តូចៗ ដែល​បង្កើតឱ្យមាន​ម៉ាស (​ឬ​ទម្ងន់​) ដល់​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​ចក្រវាល ថ្ងៃ​ណាមួយ​អាច​នឹង​ឈានទៅ​រកក្តី​វិនាស​។​

​ក្រុម​អ្នកជំនាញ​និយាយថា លោកា​ធាតុ​របស់​យើង​អាច​នឹង​បញ្ចប់​ភ្លាមៗ នៅពេល​វា​បានចាប់ផ្តើម ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពពុះ​ថាមពល​អវិជ្ជមាន ដែល​បង្កើតឡើង​ដោយ​ភាគល្អិត​តូចៗ​ឈ្មោះ Higgs ដែល​គេ​ហៅថា “​ភាគល្អិត​របស់​ព្រះ​”​។​

​ការស្លាប់​សន្សឹមៗ​នៃ​ចក្រវាល​ដែល​ចេះតែ​រីក​មាឌ​មិន​ធ្លាប់មាន​ពីមុនមក​របស់​យើង​ត្រូវបាន​គេ​ព្យាករណ៍​ទុក​នៅក្នុង​គំរូ​ស្តង់ដារ (Standard Model) នៃ​រូបវិទ្យា​ភាគល្អិត ដែល​ប្រើ​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​ដើម្បី​ពន្យល់​អំពី​អាតូម​។​

​នៅ​ខាងក្រោម​វា ថាមពល​មួយ​ដែល​គេ​ហៅថា ថាមពល​ងងឹត​កំពុង​ជំរុញ​ការពង្រីក​មាឌ​របស់​ចក្រវាល ដែល​នឹង​បន្ត​រហូត​ទាល់តែ​អ្វីៗ​ទាំងអស់​ក្លាយជា​ត្រជាក់ គ្មាន​ចលនា​។​

​ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ទីបញ្ចប់​នៃ​ចក្រវាល​អាច​នឹង​បញ្ចប់​ជាមួយ​ការផ្ទុះ ជាជាង​ងាប់​ទ្រឹង​មួយកន្លែង ក្នុង​រយៈពេល​ប្រហែល​ជាង ១០ ម៉ឺន​ឆ្នាំ​ទៀត (១០X១៣៩ ឆ្នាំ​ទៀត​)​។​

​រឹតតែ​អាក្រក់​ជាងនេះទៅទៀត​គឺថា ដំណើរការ​នៅ​ពីក្រោយ​ទីបញ្ចប់​របស់​ចក្រវាល​ប្រហែលជា​បានចាប់ផ្តើម​រួចទៅហើយ គឺ​ចាប់ផ្តើម​ដោយ​ការធ្វើ​អន្តរ​កម្ម​ជាមួយ​ប្រ​យោង​ខ្មៅ (Black Hole)​។​

​របកគំហើញ​ដ៏​ភ្ញាក់ផ្អើល​នេះ​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហា​វើដ​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

ចក្រវាល​អាច​នឹង​វិនាស​ក្នុង​ឆ្នាំ ១០X១៣៩