អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដើមឈើ​រស់​អាយុ​ជិត ៣ ពាន់​ឆ្នាំ​

643
ចែករម្លែក

​ដើមឈើ​មួយ ដែល​ស្ថិត​ក្នុងចំណោម​ដើមឈើ​រស់​ដ៏​ចំណាស់​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​វា​ភក់ល្បាប់​មួយកន្លែង ស្ថិតនៅ​ទ្វីប​អាម៉េរិក​ខាងជើង​ដែលមាន អាយុកាល​យ៉ាងតិច ២.៦២៤ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​ដើមឈើ bald cypress ឬ​ដែល​គេ​ស្គាល់​ថា wetland tree species (​ដើមឈើ​ដី​សើម​) នេះ​ត្រូវបាន​ប្រទះឃើញ​នៅ​ឆ្នាំ​២០១៧ ខណៈពេល​អ្នកវិទ្យាសាស្ត្រ​កំពុង​សិក្សា​អំពី កង​រង្វង់​នៃ​ប្រព័ន្ធ​ស្នូល​ដើមឈើ (Tree ring) នៅក្នុង​ព្រៃ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងជើង (North Carolina)​។​

​អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​ពី​អាយុកាល​របស់​វា ដោយ​ប្រើការ​វាស់​កង​រង្វង់​នៃ ប្រព័ន្ធ​ស្នូល​ដើមឈើ និង​អាយុកាល​កាបូន ដែល​ទន្ទឹមនេះ​ក៏បាន​បង្ហាញ​ពី​ស្ថានភាព អាកាសធាតុ​នៅ​សម័យបុរាណ​ផងដែរ​។​
​ ​
​ទោះជា​យ៉ាងណា អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ដើមឈើ​បុរាណ​ទាំងនេះ​កំពុង ស្ថិតក្រោម ការគំរាមកំហែង​ពី​ការកាប់បំផ្លាញ​ដោយ​ខុសច្បាប់ ព្រមទាំង​ការបំពុល​ទឹក និង​ការឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​៕ ប្រែ​សម្រួលៈ ខុម