អ្នកវិនិយោគ​ជប៉ុនៈរ​ដ្ឋា​ភិ​បាល​កម្ពុជា​បើកចំហ​និង​លើកទឹកចិត្ត​ការវិនិយោគ​

372

(​ភ្នំពេញ​)៖​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​បាន​លើកឡើងថា ការវិនិយោគ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ដោយសារ​រដ្ឋា​ភិ​​បាល​កម្ពុជា​បាន​បើកចំហ​គោលនយោបាយ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​។​
​ ​
​លោក​TAKASHI Eguchi​អគ្គនាយក​ក្រុមហ៊ុន​CREED ASIA (Cambodia) Co,Ltd​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​​របស់លោក កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា លោក​មិនមាន​អ្វី​និយាយ​ច្រើន​ទេ តែ​អ្វី​ជា​ជាការ​យល់ឃើញ​របស់លោក​គឺ​រដ្ឋាភិបាល​កម្ពុ​ជាមាន​​គោលនយោបាយ បើកចំហ​យ៉ាងខ្លាំង​សម្រាប់​អ្នកវិនិយោគ​បរទេស ដែល​ផ្តល់​ភាពងាយស្រួល​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ​និង​ជា​រឿង​​ដែល​ល្អ​សម្រាប់​អ្វីដែល​យើង​មាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​រស់នៅ​ទីនេះ​។​
​ ​
​លោក​បន្តថា ប៉ុន្តែ​បើ​និយាយ​ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​វិញ រដ្ឋាភិបាល​កម្ពុជា​ហាក់​មិនមាន​គំរោង​វិនិយោគ​សាងសង់​ផ្លូវ​នៅក្នុង​ទីក្រុង​ជាក់​លាក់​ទេ ដែល​យើង​ត្រូវ​វិនិយោគ​លើផ្លូវ ដែលជា​ការងារ​របស់​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវធ្វើ តែ​យើង​សម្រេចចិត្ត​ធ្វើ​វា​ដើម្បី​ភ្ជាប់​ទៅកាន់​គំរោង​​របស់​យើង ប៉ុន្តែ​យើង​រីករាយ​នូវ​ការចូលរួមចំណែក​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងនោះ​។​
​ ​
​លោក​បណ្ឌិត​សុក ស៊ីផាន់ណា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើកចំហ​យ៉ាងខ្លាំង ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នានា លើកលែងតែ​ប្រទេស​សឹង្ហ​បុរី​មួយ​ដែល​យើង​មិន​ចង់​និយាយ​ដល់​ប៉ុន្តែ​ក្នុងចំណោម​​ប្រទេសជិតខាង​កម្ពុជា​និង​ប្រទេស​មួយចំនួនទៀត កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​បើកចំហ​យ៉ាងខ្លាំង​ដែល​អាច​ឲ្យ​អ្នកវិនិយោគ​​មកពី​គ្រប់​ទិញ​ទី​អាច​វិនិយោគ​នៅ​កម្ពុជា​បាន និង​អាច​បោះទុន​១០០​ភាគរយ​ដោយ​ខ្លួនឯងបាន​។​
​ ​
​លោក​បន្តថា ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​នៅពេល​ក្រោយមក​កម្ពុជា​បាន​ចូល​សមាជិក​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​បាន​បើកចំហ​ជើងមេឃ​របស់ខ្លួន ទទួល​រាល់​ការវិនិយោគ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជាតី​កន្លែង​មួយ ដែល​ស្ថិតក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក​។​

​លោក​បណ្ឌិត​សុក ស៊ីផាន់ណា​បាន​បន្តថា “​កម្ពុជា​មានច្បាប់ បទបញ្ញត្តិ​ពាក់​ព័​ន្ឋ ស្ទើរ​គ្រប់​អស់ហើយ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​​ប្រទេស និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​”៕​ដោយ​ច្រាយ ចំណាន​/sn

លោក​TAKASHI Eguchi