អ្នកវិភាគ​និយាយថា ជ័យជម្នះ​របស់​កាតា​នៅ Asian Cup នឹងធ្វើ​ឱ្យ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កាន់តែ​តានតឹង​

313
ចែករម្លែក

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការទទួល​ជ័យជម្នះ​នៅក្នុង​ព្រឹត្តិការណ៍ Asian Cup ដ៏​គួរឱ្យកត់សម្គាល់​របស់​ប្រទេស​កាតា​អាចជា​ជ័យជម្នះ​មួយ​ដែល​ធ្វើឱ្យមាន​ការអបអ​រយ៉ា​ង​ខ្លាំងក្លា​នៅក្នុង​ទីក្រុង​ដូ​ហា ប៉ុន្តែ​វា​ក៏​ទំនង​ធ្វើឱ្យ​ខាតបង់​ខាង​នយោបាយ​ផងដែរ​។​

​ជ័យជម្នះ​នៅក្នុង​រដ្ឋធានី​ដ៏​អរិភាព​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ដែលជា​គូប្រជែង​របស់​កាតា​នៅក្នុង​ជម្លោះ​ក្នុង​តំបន់​ដ៏​ជូរចត់ ត្រូវគេ​រំពឹងថា​នឹង​នាំឱ្យមាន​ភាព​ស្អប់ខ្ពើម​បន្ថែមទៀត​រវាង​ប្រទេស​កាតា​និង​បណ្តា​ប្រទេស​ដែលជា​គូប្រជែង​របស់ខ្លួន ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត​។​

​ហើយ​សូម្បីតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កាតា​បាន​ផ្តួល​ជប៉ុន ៣-១ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ វា​ប្រហែលជា​បានធ្វើឱ្យ​ភាពជាប់គាំង​ផ្នែក​ការទូត​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កាន់តែ​ផុង​ជ្រៅ​រួច​បាត់ទៅហើយ​។​

​លោក​គ្រី​ស្ទា​ន ខូ​ត អ៊ុ​ល​រី​ច​សិន (Kristian Coates Ulrichsen) អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រ៉ា​យ បាន​និយាយថា “​អារម្មណ៍​នៃ​ភាពជូរចត់​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ក្នុង​របៀប​ដែល​ការប្រកួត​ត្រូវបាន​រៀបចំ អាច​នឹង​ប្រែក្លាយជា​វោហា​សាស្ត្រ​ប្រឆាំងនឹង​កាតា​កាត់​តែ​ខ្លាំង​ឡើង​”​។​

​លោក​បាន​បន្ថែមថា “​ការលេង​ដ៏​ល្អ​របស់​កាតា​នៅក្នុង Asian Cup បានធ្វើឱ្យ​បែកបាក់​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កាន់តែ​ជ្រាលជ្រៅ​។ អូ​ម៉​ង់​និង​កូ​វ៉ែត​បានបង្ហាញ​ភាព​រីករាយ​ខ្លាំង​ដល់​ភាពជោគជ័យ​របស់​កាតា​និង​បានចេញ​មកជួយ​អបអរ​ជា​សាធារណៈ​តាមរបៀប​ពុះកញ្ជ្រោល​ខ្លាំង​ដើម្បី​បង្ហាញ​ពី​ការបដិសេធ​របស់​ពួកគេ​ចំពោះ​ការប៉ុនប៉ង​របស់​រដ្ឋ​នានា​ដើម្បី​ធ្វើឱ្យ​កាតា​ឯកោ​ក្នុង​តំបន់​”៕ ដោយ៖ កញ្ញាដាលីស

កាតា​លើក​ពាន Asian Cup កាលពី​ថ្ងៃទី​១​កុម្ភៈ នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត