អាម៉េរិក​ត្រូវតែ​រក្សាទុក​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​

193
ចែករម្លែក

សហរដ្ឋ​អាម៉េរិក​កំពុង​ចរចា​ជាមួយ​ពួក​តា​លី​បង់​ដើម្បី​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​បន្ទាប់ពី ១៨ ឆ្នាំ ទាហាន​អាម៉េរិក​រាប់ពាន់នាក់​អាច​ត្រូវ​បន្ត​រក្សាទុក​ក្នុងប្រទេស​នេះ​ដដែល​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​អាល់​កៃ​ដា​ប្រើប្រាស់​ប្រទេស​នេះ​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​ពិភពលោក​។​

​ការចរចា​នេះ​មាន​គោលបំណង​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​នឹង​ពួក​តា​លី​បង់​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ នៅពេលដែល​ក្រុម​អាល់​កៃ​ដា ដែលមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​នៃ​ខេត្ត​កាន់​ដា​ហា បាន​វាយប្រហារ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០០១​។​

​កំពុង​ត្រូវបាន​ការពារ​ដោយ​ពួក​តា​លី​បង់ ពួក​អាល់​កៃ​ដា​នៅតែមាន​ភាព​សកម្ម​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយមាន​កម្លាំង​បន្ថែម​ពី​ក្រុម​ជី​ហាដ​របស់​អាយ​ស៊ី​ស ហើយ​អ្នកជំនាញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា សម្ពាធ​ត្រូវតែ​បន្ត​ដាក់​ទៅលើ​ពួកគេ​តាមរយៈ​វត្តមាន​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​របស់​អាម៉េរិក​។​

​លោក ម៉ៃ​ឃើ​ល គូ​គ្លេ​មែន អ្នកជំនាញ​ជាន់ខ្ពស់​អំពី​អាស៊ី​ខាងត្បូង​នៅ​មជ្ឈមណ្ឌល Wilson Center បាន​និយាយថា “​ចុងក្រោយ ពួក​តា​លី​បង់​ចង់ឱ្យ​កងទ័ព​អាម៉េរិក​ទាំងមូល​បាត់ស្រមោល​អស់រលីង​”​។​

​ទោះយ៉ាងណា លោក​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ចាំបាច់​ត្រូវ​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​អាល់​កៃ​ដា​ពី​ខាងក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន “​បើ​មិនមាន​ចំនួន​ច្រើន យ៉ាងហោចណាស់​ក៏​ឱ្យមាន​វត្តមាន​សកម្ម​ដូច​ប៉ុន្មាន​ឆ្នាំមុន​ដែរ​”​។​

​លោក​និយាយថា “​ពិតណាស់ អ្នក​មិនចាំបាច់​មាន​យោធា​ច្រើន​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ភេរវកម្ម​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ​។ អ្នកត្រូវការ​យ៉ាងហោច​ណាស់​ទាហាន​ពីរ​បី​ពាន់​នាក់​។ ភាគច្រើន​គឺ​អាស្រ័យទៅលើ​សមត្ថភាពរ​បស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​គោលការណ៍​ដំបូង​នៃ​កិច្ចព្រមព្រៀង​ដែល​ស្ថិតនៅក្រោម​ការចរចា​នៅក្នុង​ប្រទេស​កាតា​នឹង​តម្រូវឱ្យ​វ៉ាស៊ីនតោន​កាត់បន្ថយ​កងទ័ព​ពី​ចំនួន ១៣-១៤.០០០ នាក់​នាពេល​បច្ចុប្បន្ន​មក​នៅត្រឹម ៨.៦០០ នាក់ ហើយនឹង​ត្រូវ​ចាកចេញ​អស់ពី​មូលដ្ឋានចំនួន ៥ ក្នុង​រយៈពេល​ជាង ១៣៥ ថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

អ្នកវិភាគ​ទាមទារ​អាម៉េរិករ​ក្សាក​ង​កម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន
#