អ្នកសរសេរ​អត្ថបទ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​វៀតណាម​ឱ្យ​វិទ្យុ​អាស៊ីសេរី បាត់​ខ្លួន​នៅ​ថៃ​

651
ចែករម្លែក
  • 664
    Shares

​អង្គការ​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ​ថា​អ្នកសរសេរ​អត្ថបទ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​វៀតណាម ឱ្យ​វិទ្យុ​អាស៊ីសេរី​ម្នាក់​បាត់​ខ្លួន បន្ទាប់​ពី​​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ស្របពេល​ដែល ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការភ័យខ្លាច​ថា លោក​ត្រូវបាន​ចាប់ពង្រត់​។​នេះ​បើ​យោង​តាម​វេបសាយ​dailymail​។​

​វិទ្យុ​អាស៊ីសេរី​ដែល​គាំទ្រ​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នេះ បាន​និយាយថា​លោក Truong Duy Nhat ដែល​ជា​អ្នកសរសេរ​អត្ថបទ​ប្រចាំ​សប្តាហ៍​សម្រាប់​សេវាកម្ម​វៀតណាម​​នៃ​វិទ្យុ​អាស៊ីសេរី​នេះ បាន​ទាក់ទង​ជា​ចុងក្រោយ​ជាមួយ​ក្រុម​បណ្ណាធិការ​ព័ត៌មាន​កាលពី​ថ្ងៃទី​២៦​ខែ​មករា​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ដាក់​ពាក្យសុំ​សម្រាប់​ឋានៈ​ជា​ជន​​ភៀសខ្លួន​ទៅ​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​បាងកក ។​

​លោក Libby Liu ប្រធាន​វិទ្យុ​នេះ បាន​និយាយថា “​យើង​មាន​ការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​និង​សុខុមាលភាព​របស់​លោក Truong Duy Nhat “​។​

​អង្គការ​អ្នកសារព័ត៌មាន​មាន​សេរី​គ្មាន​ព្រំដែន បាន​អំពាវនាវ​ប្រទេស​ថៃ​ឱ្យ​ធ្វើ​ការស៊ើបអង្កេត ដោយ​និយាយថា​ករណី​នេះ​បាន​បញ្ជូន​សារ “​ដ៏​គួរឱ្យ​រន្ធត់​”​មួយ​ទៅ​ក្រុម​អ្នក​​សរសេរ​អត្ថបទ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​វៀតណាម​ដែល​បាន​ស្ថិតនៅ​ក្រៅ​ក្រុង​បាងកក​។​

​លោក Truong Duy Nhat បាន​ជាប់គុក​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤ បន្ទាប់ពី​បាន​សរសេ​អត្ថបទ​រិះគន់​ការដឹកនាំ​នៃ​ប្រទេស​វៀតណាម​៕

លោក Truong Duy Nhat ( រូប​កណ្តាល​) ត្រូវបាន​វិនិច្ឆ័យ​ទោស​នៅ​តុលាការ​នៅ​ទីក្រុង​Danang ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​២០១៤ ពី​បទ​សរសេ​អត្ថបទ​រិះគន់​ការដឹកនាំ​​នៃ​ប្រទេស​វៀតណាម​

#