អ្នកសារព័ត៌មាន​កម្ពុ​ជា​ប្រជុំ​ផ្តោះ​ប្តូរ​បទពិសោធន៍​គ្នា​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​

640
ចែករម្លែក
  • 195
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​វេទិការ​យុវ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថាៈ​ស៊ី​វ៉ា​យ​ជេ​អេ​ហ្វ​(CYJF) នឹង​រៀបចំ​ការជួបជុំ​ប្រចាំខែ​ជា​លើក​ទី​៣​នៅ​ល្ងាច​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​នៅ​ហាង​នំ​បញ្ចុក​ខួរ​ក្ដាម​ដែល​ស្ថិតនៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ជំនួប​នោះ​ក្រុម​យុវ​អ្នកសារព័ត៌មាន​កម្ពុជា​នឹងមាន​ការផ្តោះប្តូរ​បទពិសោធ​ន៍​គ្នា​ពិភាក្សា​ពី​បញ្ហា​ប្រឈម​និង​ការលំបាក​នានា​និង​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អ​និង​មាន​ប្រសិទ្ធភាព​រួមគ្នា​សម្រាប់​វិស័យ​សារព័ត៌មាន​។​ម្យ៉ាងវិញទៀត​វា​ក៏​ជា​ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​គ្រប់រូប​គ្រប់​ស្ថាប័ន​បាន​ស្គាល់​និង​ស្និត​ស្នាល​នឹង​គ្នា​បាន​កាន់តែខ្លាំង​និង​កសាង​ទំនាក់ទំនង​សាមគ្គីភាព​រវាង​គ្នា​និង​គ្នា​រឹតតែ​ប្រសើរឡើង​ផងដែរ​។​

​គួរ​ជម្រាប​ថា​៖​វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា​(CYJF)​ត្រូវបាន​បង្កើតឡើង​កាលពី ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ក្រុមយុវជន​សារព័ត៌មាន ចម្រុះ​ស្ថាប័ន​ព័ត៌មាន​មួយក្រុម នៅក្នុង​ប្រទេស​កម្ពុជា ។​វេទិការ​នេះ​មាន​គោលបំណង​រួម​គឺ​៖១៖​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព​ក្នុងចំណោម​យុវជន​អ្នកសារព័ត៌មាន​។​

២៖​ការពារ​និង​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​តម្លៃ​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​។​៣៖​បណ្តុះបណ្តាល​និង​ពង្រឹងគុណភាព​យុវជន​ក្នុង​វិស័យ​សារព័ត៌មាន​។​៤៖​លើកកម្ពស់​តម្លៃ​កិត្យានុភាព​កិត្តិនាម​អ្នកសារព័ត៌មាន​នៅក្នុង​កិច្ចការងារ​សង្គមជាតិ​និង​៥៖​រួមគ្នា​ជួយ​និង​ស្វែងរក​ជំនួយ​ដល់​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។​

​រហូតដល់​ពេលនេះ​រយៈ​ពេល​២​ខែ​បន្ទាប់ពី​បង្កើតឡើង​ចំនួន​សមាជិក​របស់​វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា​(CYJF)​បាន​កើន​ឡើងជា​បន្តបន្ទាប់​ព្រមទាំង​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​អ្នកសារព័ត៌មាន​នៅតាម​បណ្តា​ស្ថាប័ន​ជាច្រើន​។​មិនតែប៉ុណ្ណោះ​វេទិការ​យុវ​អ្នកសារព័ត៌មាន​កម្ពុជា​(CYJF)​ក៏​ទទួលបាន​ការគាំទ្រ​និង​ការកោតសរសើរ​ពី​អ្នកនាំពាក្យ​នៅតាម​ក្រសួង​ស្ថាប័ន​មួយចំនួន​ផងដែរ​៕S/

ចំណងជើង​រូបថត​៖ អ្នក​សារពត៌មាន នឹង​ជួប ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ការលំបាក​នានា និង​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អ និង​មាន​ប្រសិទ្ធភាព​រួមគ្នា​សម្រាប់​វិស័យ​សារពត៌មាន​