អ្នកសារព័ត៌មាន​ខ្មែ​រៈ​បន្ត​ពង្រឹង​ចំណងមិត្តភាព​យូ​ន​ណាន​-​កម្ពុជា​

1023
ចែករម្លែក

​នៅ​ខែមិថុនា ឆ្នាំ​២០១៣ ប្រទេស មហា​អនុតំបន់​ទន្លេមេគង្គ​ទាំង​៦ បាន​ឯកភាពគ្នា​នៅក្នុង​ក្រុង​គុន​មីង នៃ​ខេត្ត យូ​ន​ណាន​អំពី​ការបង្កើត​យន្តការ​នៃ ការបំពេញ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​តាម​ពេល​កំណត់ រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​ប្រទេស​ពាក់ព័ន្ធ ។ ក្នុងឱកាស ពិព័រណ៍​ផលិតផល​និង​សិក្ខាសាលា ស្តីពី​ការវិនិយោគ​និង​ពាណិជ្ជកម្ម ប្រទេស អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ២០១៧ ដែល​រៀបចំ ពីថ្ងៃ​ទី​១២ ដល់ទី ១៨ ខែមិថុនា កន្លង​ទៅនោះ​អ្នកសារព័ត៌មាន ដែល​មកពី​ប្រទេស កម្ពុជា ឡាវ ថៃ មី​យ៉ាន់​ម៉ា និង​វៀតណាម បាន​ជួបជុំ គ្នា​ម្តងទៀត​នៅ​ក្រុង​គុន​មីង​រួមគ្នា​កសាង​អនាគត​ថ្មី​នៃ​ប្រព័ន្ធ ផ្សព្វផ្សាយ​របស់ ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ។ អ្នកសារព័ត៌មាន​ខ្មែរ​ដែល​ចូលរួម​ក្នុង សកម្មភាព​នេះ​បាន​កត់ត្រា​និង​ពិពណ៌នា អំពី​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើប្រាស់ ដង​ប៊ិក និង​កាមេរ៉ា​របស់ខ្លួន ។​

​លោក យ៉ែម ណ​យ ប្រធាន​នាយក ដ្ឋា​ន​មណ្ឌល​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន កម្ពុជា​មានប្រសាសន៍ថា នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ ការិយាល័យ ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន និង​ក្រសួង​ព័ត៌មាន កម្ពុជា​បាន​ចុះ​ហត្ថ​-​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ យល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ ការផ្លាស់ប្តូរ​វិស័យ​ព័ត៌មាន ។ តាមរយៈ ការចុះ​អនុស្សរណៈ​នេះ​ភាគី​ទាំងពីរ កម្ពុជា និង​ចិន​នឹង​រួមគ្នា បង្កើន​កិច្ច សហប្រតិបត្តិការ និង​ការផ្លាស់ប្តូ​រលើ វិស័យ​កម្មវិធី​ទូរទស្សន៍ ព័ត៌មាន​ការយក​បទ​សម្ភាសន៍ និង​ការបំពេញ ទស្សនកិច្ច​ទៅវិញទៅមក​ជាដើម ។ ដូច្នេះ​យើង​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​នេះ ។​

​ខេត្ត​យូ​ន​ណាន​បានរួម​វិភាគទាន ច្រើន​ក្នុង​ការបង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រព័ន្ធ​ផ្សព្វផ្សាយ ចិន និង​កម្ពុជា ហើយ​បាននិងកំពុង​ខិតខំ ប្រឹងប្រែង​ដើម្បី​បង្កើត​វេទិកា​ដ៏​ធំ​មួយ សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ។ លោក យ៉ែម ណ​យ បាន​លើក សំណើ​ថា តាមរយៈ​ទស្សនា​វ​ដ្តី “​ខ្មែរ​” សហភាព​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ បែប​ទំនើប​យូ​ន​ណាន​-​កម្ពុជា និង វេ​ប​សាយ​ព័ត៌មាន​ខ្មែរ​ជាដើម ខេត្ត យូ​ន​ណាន និង​ប្រទេស​កម្ពុជា​អាច​រួម​សហការគ្នា​ចេញផ្សាយ​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ជា​ភាសា​ចិន និង​ភាសា ខ្មែរ​ព្រមទាំង​បង្កើត​ឃ្លាំង​ទិន្នន័យ​ផ្តល់ សេវាកម្ម ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​បង្កើន​ឥទ្ធិពល​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ។​

​នៅពេល​ដើរលេង​ក្រុង​ធឺ​ង​ឈុ​ង ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ខេត្ត យូ​ន​ណាន​នោះ អ្នកសារព័ត៌មាន​ខ្មែរ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ ទេសភាព ពិសេស​នៅ​ទីនោះ ។ លោក នឿ​ត សុភ័ក្ត្រ អ្នកសារព័ត៌មាន​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ដើមអម្ពិល​កម្ពុជា បាន​ថ្លែងថា ធឺ​ង​ឈុ​ង​ជា​ក្រុង​មួយ ដែលមាន​បរិស្ថាន​ធម្មជាតិ​ល្អប្រសើរ រួមមាន​តំបន់ដីសើម ប៉េ​ហៃ សួន​យឺ​ហៃ និង​សួន​ភ្នំភ្លើង​ជាដើម ។ កន្លែង​ទាំង នោះ​សុទ្ធ​តែមាន​អេកូ​-​បរិស្ថាន​ដ៏​ល្អ ប្រសើរ និង​ទាក់ទាញ ។ ចំណែក​ឃុំ​បុរាណ​ហ៊ឺ​សួន វា​មាន​ទេសភាព​ដូច “​ស្រុក​ទឹក​តំបន់​ជាំ​ង​ណាន​” នៃ​ប្រទេស​ចិន ។

​លោក សែម សារ៉ាត់ អ្នកសារព័ត៌មាន​មក​ពី SABAY NEWS បាន​សម្តែង ក្តីសង្ឃឹម​របស់លោក​ថា “​ខ្ញុំ​សង្ឃឹមថា ទំនាក់ទំនង​រវាង​ខេត្ត​យូ​ន​ណាន និង ប្រទេស​កម្ពុជា​ក៏ដូចជា​រវាង​ពួកយើងខ្ញុំ និង​ខេត្ត​យូ​ន​ណាន​នោះ​នឹង​អាច​រីក ចម្រើន​លូតលាស់​បន្តទៅ​មុខ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​” ៕ ដោយ លីវ យ៉ុង​

អ្នកសារព័ត៌មាន​កម្ពុ​ជា​កំពុង សម្ភាសន៍​ជាមួយនឹង​ពាណិជ្ជករ​កម្ពុជា នៅក្នុង​អំឡុង​ព្រឹត្តិការណ៍​ពិព័រណ៍ ផលិតផល និង​សិក្ខាសាលា​ស្តីពី​ការ វិនិយោគ និង​ពាណិជ្ជកម្ម ប្រទេស​អាស៊ី ខាងត្បូង និង​អាស៊ីអាគ្នេយ៍​២០១៧ ដែល​រៀបចំ​ពីថ្ងៃ​ទី​១២​ដល់ទី​១៨ ខែមិថុនា (​រូបថត ដោយ Liu Rong)​