អ្នកសារព័ត៌មាន ចែករំលែក​ការលំបាក​ពី​កុមារ​ពិការ​ជើង​ទាំងពីរ​នៅ​មណ្ឌលគិរី​

414
ចែករម្លែក

ដោយ​:​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ អំណោយ​មនុស្ស​ធ​ម៌​ជូន​ដល់​កុមារា​ពិការ​ជើង​ទាំង​គូ កាលពី​ព្រឹក​ថ្ងៃទី​០១ មេសា ២០១៩ នៅ​ភូមិពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ។​

​លោក​ធុ​យ ប៊ុន​លឿន មេឃុំ​ស្រែ​អំពូ​ម​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ពិការ​នេះ​ត្រូវបាន​គ្រួសារ​លោក នាក់ សំណាង យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្រោយ​ប្រទះឃើញ​រស់នៅ​ម្នាក់ឯង ក្នុង​ខ្ទម​ចាំចំការ​ឆ្ងាយ​ពី​ភូមិ​។​

លោក​មេឃុំ​បន្តថា ទោះបី​កន្លងមក​ក្រុមការងារ​ថ្នាក់ឃុំ ស្រុក ខេត្ត បាន​ជួយឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​នេះ​ពិតមែន តែ​ការខ្វះខាត​របស់​ពួកគាត់​នៅតែមាន ព្រោះតែ​គ្រួសារ​នេះ​ប្តី​មាន​មុខរបរ​ស៊ីឈ្នួល​ជំ​រះ​ស្មៅ​ចំការ​ឲ្យ​គេ ចំណែក​ប្រព​ន្ឋ​លក់​បង្អែម​ក្នុង​សាលារៀន​ដើម្បី​ផ្គត់ផ្គង់​លើ​កូន​ចំនួន​៣​នាក់ រួម​នឹង​ក្មេង​កំព្រារ នេះ​ផង​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​បន្ទុក​កាន់តែ​ធ្ងន់​។​

​លោក នាក់ សំណាង ដែល​ទទួលយក​កុមារ​ពិការ​ទៅ​ចិញ្ចឹម​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​លោក​ដាក់​នាមត្រកូល​ដូច​កូនបង្កើត​របស់ខ្លួន​ឈ្មោះ នាក់ សុ​ភី ព្រោះ​លោក​នឹង​ប្រព​ន្ឋ​បាន​ទុក​ក្មេង​នេះ​ជា​សមាជិកគ្រួសារ​ពេញ​ច្បាប់ នឹង​បញ្ជូនទៅ​រៀនសូត្រ​ផងដែរ​។​លោក​សំណាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុ​រធ​ម៏​របស់​សប្បុរជន ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ជួយ​ដល់​គ្រួសារ​គាត់ នឹង​បាន​ជូនពរ​ដល់​សប្បុរជន​ទាំងអស់​ជួបប្រទះ សុខ​សុភមង្គល ជោកជ័យ​គ្រប់​ភារៈកិច្ច​។​

​អំណោយ​ដែល​ទទួលបាន​ពី​សប្បុរសជន យកទៅ​ប្រគល់ជូន​ដល់​កុមារា​ពិការ​ថែមទាំង​កំព្រា​ឪពុកម្តាយ​ខាងលើ រួមមាន លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ សាន្ត គីម​អឿន​អង្ករ​២​ប៉ាវ ត្រីខ​២​យួរ រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​ថវិកា ១៦០.០០០រៀល លោក​ឧ​ត្ត​ម​សេនី​យ៍ត្រី សូរ លីដា មី​១​កេះ​ធំ លោក​វរ​សេនី​យ៍ឯក សែម ផាត់ អង្ករ​២​ប៉ាវ ត្រីខ​២​យួរ លោក​ជិម ទូច ថវិកា​៤០.០០០រៀល លោក ឌឹ​ម សឿន ថវិកា​៥០.០០០រៀល លោក​សារឿន ម៉ាប់ ថវិកា​១០០.០០០រៀល លោក សេង គី ថវិកា​១០០.០០០រៀល​។​

ដោយឡែក​ក្រោយ​មើលឃើញ​ពី​ការលំបាក​របស់លោក​យាយ ឆ អេង អាយុ​ជាង​៧០​ឆ្នាំ រស់នៅ​ម្នាក់ឯង ​ក្នុង​ខ្ទម​ក្រោយ​ផ្ទះ​អ្នកភូមិ ក្រុមការងារ​អ្នកសារព័ត៌មាន​ខេត្តមណ្ឌលគិរី បាន​រៃ​ថវិកា​ផ្ទាល់ខ្លួន​បាន​ចំនួន​១០០.០០០រៀល​ជូន​ដល់​លោកយាយ​ផងដែរ​៕​B/