អ្នកសិល្បៈមួយក្រុម បង្ហាញ ឈុត បុរាណ​ និង សម័យ លេចធ្លោនៅ ប៉ុស្តិ៍អប្សរា

450
ចែករម្លែក
  • 116
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- តារាបង្ហាញម៉ូត ជាច្រើនដួងបាននាំគ្នាគ្រងឈុតបុរាណ និងការដើរ បង្ហាញ ម៉ូតបែបសម័យជាច្រើនរូប បានរំលេចទិដ្ឋភាពគួរជាទីចាប់អារម្មណ៍ នៅក្នុង កម្មវិធីជប់លៀងរបស់ស្ថានីយ៍ទូរទស្សន៍អប្សរា កាលពីថ្ងៃទី៣០ មីនា ២០១៩។

សកម្មភាពដើរម៉ូដ ដោយអ្នកសិល្បៈមកពីគ្រួសារតារាកម្ពុជា មានភាពលេច ធ្លោរ ក្នុងកម្មវិធី ធ្វើអោយអ្នកទស្សនា និងភ្ញៀវកិត្តិយសទាំង ពោលពាក្យសរសើរ។ តារាៗ មិនថាគ្រងឈុតសម័យ Fashion និង ឈុតក្នុងសម័យបុរាណ គឺសុទ្ធតែទទួល បានការចាប់អារម្មណ៍ទាំងលើឆាក និងក្រៅឆាក គួរឲ្យកត់សម្គាល់។ តារាដែលបាន គ្រងឈុតចម្រុះសម័យកាលនៅក្នុងវេទិកានោះរួមមាន លោក រុន ណាកូ ម្ចាស់ពាន ឈុតបុរាណដៃគូរបស់កញ្ញាប៊េប៊ី កាលពីឆ្នាំមុន គ្រងឈុតព្រះបាទជ័យវរ្ម័នទី៧, អ្នកនាងចាន់ ផល្លារ អតីតពិធីការិនីប៉ុស្តិ៍លេខ៩ គ្រងឈុតព្រះនាងឥន្ទ្រទេវី, លោក ឆាលី និង តារាកូនកាត់លោក អេឡិក គ្រងឈុតសេនាក្នុងសម័យអង្គរ, លោក សន សុវណ្ណារ៉ា ពិធីករ គ្រងឈុតព្រះមហាក្សត្រក្នុងសម័យចតុមុខ, កញ្ញា កែ ច័ន្ទកេសី តារាបង្ហាញម៉ូដ គ្រងឈុតអគ្គមហេសីក្នុងសម័យចតុមុខ, លោក ឃីម រតន: តារាសម្ដែងដែលគេស្គាល់ភាគច្រើនជាតួបងធំ គ្រងឈុតសម័យឩដុង្គ, កញ្ញា ស្រីកា RA គ្រងឈុតសម័យឩដុង្គ, អ្នកនាង ឯក សុវណ្ណរ័ត្ន តារាសម្ដែង គ្រងឈុត អគ្គមហេសី សម័យឩដុង្គ, លោក សុវណ្ណ ដុល្លារ តារាចម្រៀង និងជាតារាសម្ដែង គ្រងឈុតមហាក្សត្រក្នុងសម័យឧដុង្គ។

ដោយឡែកសម្រាប់តារាដែលគ្រងឈុត Fashion និងសម័យទំនើបវិញរួមមាន កញ្ញា ភី សម័យ តារាសម្ដែងភេទទី៣ គ្រងដោយរ៉ូបរំលេចដោយវល្លិ៍បង្ហាញពីធម្មជាតិ, កញ្ញា វ៉ាន់ លីលី តារាសម្ដែង គ្រង់ឈុតរំលេចដោយរុក្ខជាតិ បង្ហាញពីការ ស្រលាញ់ ព្រៃឈើ, កញ្ញា ណាតាហ្សា តួឯកស្រីរឿង”កំណត់ហេតុនាងនាថ” គ្រងឈុតបង្ហាញ ពីបរិស្ថានបៃតង និងការស្រលាញ់ធម្មជាតិដូចគ្នា ខណ:ដែលកញ្ញា ភីយ៉ា តារាសម្ដែង គ្រងឈុតផ្កាចម្រុះ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ដែលឈុត Fashion ទាំងនេះ កែច្នៃដោយបូរ៉ានិកកាត់ដេរ។ សម្រាប់បុរសសង្ហារ៤រូប ដែលចូលរួម បង្ហាញឈុត សម័យលូយឆាយនារាត្រីនោះដែររួមមាន លោក ព្រហស្បតិ៍ថារ៉ូត តារាសម្ដែង, លោក ឯករាវ័ន្ត, លោក Peter Prince, និង ព័ន្ធរត្ននី៕

តោះទស្សនារូបភាព ទាំងអស់គ្នា !