អ្នកស្រាវជ្រាវ​ជីក​កាយ​ឃើញ​ឆ្អឹង​ដាយ​ណូ​ស័​រអា​យុ ១៧៤ លាន​ឆ្នាំ​នៅ​ចិន​

1247
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​តំបន់​លីង​វូ​របស់​ចិន​បាន​រកឃើញ​ហ្វូ​ស៊ី​ល​នៃ​ក្រុម​ដាយ​ណូ​ស័​រក​វែង​ស៊ី​រុក្ខជាតិ ដែលមាន​ឈ្មោះថា សូ​រ៉ូ​ផូ​ត (Suropod)​។ នេះ​យោងតាម​ការ​លាតត្រដាង​របស់​ពួកគេ​នៅក្នុង​ការសិក្សា​មួយ ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន Nature Communications​។

​ពូជ​ដាយ​ណូ​ស័​រ ដែល​បាន​ដើរ​ត្រាច់ចរ​លើ​ផែនដី​ប្រហែល ១៧៤ លាន​ឆ្នាំមុន​ប្រភេទ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា លីង​វូ​ឡុង សិន​ឈិ (Lingwulong shenqi) ។ យោងតាម​ការសិក្សា​នេះ​បានឱ្យដឹងថា “​លីង​វូ​” គឺ​សម្រាប់​ឈ្មោះ​នៃ​តំបន់​ដែល​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រ​នេះ​ត្រូវបាន​រកឃើញ​។ “​ឡុង​” គឺ​ភាសា​ចិន​កុក​ងឺ​សម្រាប់​នាគរាជ និង “​សិន​ឈិ​” ជា​ភាសា​ចិន​កុក​ងឺ​សម្រាប់​ភាព​អស្ចារ្យ​។ ពាក្យ​ទាំង​៣​រួមបញ្ចូល​គ្នា​មានន័យថា “​នាគរាជ​ដ៏​អស្ចារ្យ​នៃ​តំបន់​លីង​វូ​”៕ ដោយ៖ កញ្ញាដាលីស

ឆ្អឹង​ដាយ​ណូ​ស័​រ​រកឃើញ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា លីង​វូ​ឡុង សិន​ឈិ ឬ នាគរាជ​ដ៏​អស្ចារ្យ​នៃ​តំបន់​លីង​វូ