អ្នកស្រាវជ្រាវ​បីនាក់​ឈ្នះ​ពានរង្វាន់​ណូបែល​គីមីវិទ្យា​សម្រាប់​ការបង្កើត​ថ្ម​លី​ចូ​ម​

408
ចែករម្លែក

​អ្នកស្រាវជ្រាវ​បីនាក់​បានឈ្នះ​រង្វាន់​ណូបែល​គីមីវិទ្យា​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា​សម្រាប់​ការអភិវឌ្ឍ​ថ្ម​លី​ចូ​ម ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ស្មា​ត​ហ្វូ​ន​និង​សង្គម​ដែល​គ្មាន​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​

​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត​និយាយថា លោក​ច​ន ហ្គោ​ដេ​ណា​ហ្វ មកពី​សហរដ្ឋ​អាម៉េរិក អាយុ ៩៧ ឆ្នាំ ដែលជា​មនុស្ស​ចាស់​ជាងគេ​ទទួលបាន​រង្វាន់​ណូបែល លោក​ស្តេ​ន​លី វីត​ធី​ង​ហែម ជនជាតិ​អង់គ្លេស និង​លោក អាគី​រ៉ា យ៉ូ​ស៊ី​ណូ ជនជាតិ​ជប៉ុន នឹង​ចែករំលែក​លុយ​រង្វាន់ ៩ លាន​ក្រូ​ន័​រ​ស៊ុយអែត (​ប្រហែល ៩១៤.០០០ ដុល្លារ​) ស្មើគ្នា​។

​គណៈវិនិច្ឆ័យ​បាន​និយាយថា “​ថ្ម​ដែល​អាច​សាក​បាន ស្រាល និង​មាន​ថាមពល​នេះ ឥឡូវ​ត្រូវបាន​ប្រើ​នៅក្នុង​អ្វីៗ​គ្រប់យ៉ាង ចាប់ពី​ទូរស័ព្ទ​ចល័ត​រហូតដល់​កុំព្យូទ័រ​យួរដៃ​និង​រថយន្ត​អគ្គិសនី​…(​និង​) ក៏​អាច​រក្សាទុក​បរិមាណ​ថាមពល​យ៉ាងច្រើន​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​និង​ខ្យល់ ដោយ​ធ្វើឱ្យ​សង្គម​លែងមាន​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ ថ្ម​លី​ចូ​ម​បាន​ផ្លាស់​ប្តូរជីវិត​របស់​យើង​តាំងពី​ពួកវា​បាន​ចូល​ទីផ្សារ​ដំបូង​ក្នុង​ឆ្នាំ ១៩៩១ និង ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​ដល់​មនុស្សជាតិ​”៕ ដោយ៖ កញ្ញាដាលីស

(​រាប់​ពីឆ្វេង​) លោក​ច​ន ហ្គោ​ដេ​ណា​ហ្វ លោក​ស្តេ​ន​លី វីត​ធី​ង​ហែម និង​លោក អាគី​រ៉ា យ៉ូ​ស៊ី​ណូ ទទួលបាន​ពានរង្វាន់​ណូបែល​គីមីវិទ្យា