អ្នកស្រាវជ្រាវ​បីនាក់​ឈ្នះ​ពានរង្វាន់​ណូបែល​ឱសថ​សម្រាប់​ការស្រាវជ្រាវ​លើ​របៀប​ដែល​កោសិកា​ឆ្លើយតប​ទៅនឹង​អុកស៊ីសែន​

500
ចែករម្លែក

​អ្នកស្រាវជ្រាវ​បីនាក់​មកពី​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​បានឈ្នះ​រួមគ្នា​នូវ​ពានរង្វាន់​ណូបែល​ឱសថ​សម្រាប់​ការស្រាវជ្រាវ​អំពី​របៀប​ដែល​កោសិកា​របស់​មនុស្ស​ញោច​និង​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​កម្រិត​អុកស៊ីសែន ដោយ​បើក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នានា​ដូចជា​មហារីក​និង​ភាពស្លេកស្លាំង​។​

​ជនជាតិ​អាម៉េរិក​ឈ្មោះ វី​លលៀម ខេ​លីន និង ហ្ក្រេ​ក សេ​មេន​ហ្សា និង​ជនជាតិ​អង់គ្លេស​ឈ្មោះ ភី​ត​ធឺ រ៉ា​ត​គ្លី​ហ្វ​បាន​ចែក​សាច់​រង្វាន់​គ្នា​ចំនួន ៩ លាន​ក្រូ​ន័​រ​ស៊ុយអែត (៩១៤.០០០ ដុល្លារ​)​។​

​ទោះបីជា​ការពិត​ដែលថា​មនុស្ស​ត្រូវការ​អុកស៊ីសែន​ដើម្បី​រស់​ត្រូវបាន​គេ​ដឹងឮ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ​ក្តី ក៏ប៉ុន្តែ​របៀប​ដែល​រាងកាយ​ឆ្លើយតប​ទៅនឹង​អុកស៊ីសែន​គឺ​គេ​ដឹង​តិចតួច​ណាស់ មុនពេល​លេចឡើង​នូវ​ស្នាដៃ​របស់​អ្នក​ទាំងបី​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្ក្រេ​ក សេ​មេន​ហ្សា លោក​ភី​ត​ធឺ រ៉ា​ត​គ្លី​ហ្វ និង​លោក​វី​លលៀម ខេ​លីន ឈ្នះ​ពានរង្វាន់​ណូបែល​ឱសថ​រួមគ្នា