អ្នកស្រាវជ្រាវ​អាមេរិក​រកឃើញ​ត្បូង​ពេជ្រ​រាប់ម៉ឺន​លាន​តោន​កប់​ជ្រៅ​ក្នុង​ផែនដី

1593
ចែករម្លែក

​មាន​វត្ថុ​មានតម្លៃ​ច្រើនណាស់​កប់​នៅក្នុង​ដី​។​

​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ម៉ាសាឈូសេត​បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា ត្បូង​ពេជ្រ​ជាង ១ លាន​លាន​តោន​គឺ​កប់​នៅក្នុង​ដី​។​

​ប៉ុន្តែ​កុំ​សង្ឃឹមថា​យក​ពេជ្រ​ទាំង​នោះបាន​ស្រួលៗ​។ រ៉ែ​មានតម្លៃ​ទាំងនេះ​មាន​ទីតាំងនៅ​ជម្រៅ​មិនអាច​ជីក​ដល់ គឺ ១៤៥ ទៅ ២៤០ គីឡូម៉ែត្រ​ក្រោម​ផ្ទៃផែនដី​របស់​យើង​។​

​លោក អ៊ុ​ល​រី​ច ហ្វូ​ល អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​ផែនដី បរិយាកាស និង វិទ្យាសាស្ត្រ​ភព​នៅ​វិទ្យាស្ថាន MIT បាន​និយាយថា “​យើង​មិនអាច​ទៅដល់​ត្បូង​ពេជ្រ​ទាំងអស់​នោះបានទេ ប៉ុន្តែ​នៅមាន​ពេជ្រ​ច្រើន​សម្បើម​ណាស់ ដែល​យើង​មិន​ធ្លាប់​ដឹង​ពីមុន​។ នេះ​បង្ហាញថា គ្រាប់ពេជ្រ​មិនមែនជា​រ៉ែ​កម្រ​នោះទេ ប៉ុន្តែ​ផ្អែកលើ​បរិមាណ​ដ៏​ច្រើន​នេះ ត្បូង​ពេជ្រ​គ្រាន់តែ​ជា​របស់​ធម្មតា​ប៉ុណ្ណោះ​”៕ ដោយ៖ កញ្ញាដាលីស

អ្នកស្រាវជ្រាវ​អាមេរិក​រកឃើញ​ត្បូង​ពេជ្រ​១​លាន​លាន​តោន​កប់​ជ្រៅ​ក្នុង​ផែនដី ដែល​មនុស្ស​មិនអាច​ជីក​ដល់