អ្នកស្រី ស្រី ម៉ៅ​ភួ​ច ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ ថ្លែងអំណរគុណ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​

876
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកស្រី ស្រី ម៉ៅ​ភួ​ច ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម មន្ត្រី​មន្ត្រី​នៅ​ក្រសួង ដែល​បានផ្តល់​ភាពយុត្តិធម៌​ដល់​អ្នកស្រី ក្នុង​ការចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​អំពី​ការវាស់វែង​ស្ថាបនា​ផ្លូវ​ថ្មី​លេខ​១៩៧២ ឆ្ពោះទៅ​ផ្លូវ​១០០៣ ដោយ​ក្បាលដី​របស់​អ្នកស្រី​មិនត្រូវ​បាន​ពុះ​បំបែក​ដោយ​ផ្លូវ​ទៀត​ទេ​។

​ការរង់ចាំ​យុត្តិធម៌​នេះ គឺ​អស់​រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​មកហើយ ទើបតែ​ពេលនេះ ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានផ្តល់​ជូន​ដល់​អ្នកស្រី​។​

​ទាក់ទង​ករណីនេះ លោក​លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ បានធ្វើ​លិខិត​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថា ផ្អែក​តាម​ល​លទ្ធផល​នៃ​ការចុះពិនិត្យ និង​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​រកឃើញ​នូវ​ចំណុច​ខ្វះចន្លោះ​ផ្នែក​បច្ចេកទេស​ខ្លះ​លើ​ការ​គូស​ផ្លូវ​លេខ ១៩៧២ ដែល​ខ្វះ​ព័​ត៍​មាន​គ្រប់​ជ្រុងជ្រោយ​ពី​ម្ចាស់​ក្បាលដី​ម្ខាង​។ ដើម្បី​ឲ្យ​ស្របតាម​ប្លង់​កែតម្រូវ​លើក​ទី​២ លេខ​២៨២ ដន​សស​.​សុ​ដ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៥ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើការ​សម្រេច​ដូចខាងក្រោម​:
១. កែសម្រួល​ប្លង់​សុរិយោដី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១២ របស់​សាលា​រាជធានី​ភ្នំពេញ ត្រង់ចំណុច​ចុង​ផ្លូវ​លេខ ១៩៧២ ប្រសព្វ​នឹង​ផ្លូវ​លេខ ១០០៣ ដោយ​៖ -​កំណត់​យក​ចំណុច​ព្រំ​ក្បាលដី​ចាស់​របស់​ឈ្មោះ ស្រី ម៉ៅ​ភួ​ច និង​ក្បាលដី​លេខ ៨៤៦ ជា​អ័ក្ស​នៃ​ផ្លូវ​លេខ ១៩៧២ រួច​វាស់​ចេញ ៥​ម៉ែត្រ​ទៅលើ​ក្បាលដី​លេខ ៨៤៦ ទាញ​ភ្ជាប់​ទៅ​ជ្រុង​ខាងលិច​-​ជើង នៃ​ក្បាលដី​នេះ និង​ម្ខាង​ទៀត​វាស់​ចេញ​៥​ម៉ែត្រ ដូចគ្នា​ទៅលើ​ក្បាលដី​ឈ្មោះ ស្រី ម៉ៅ​ភួ​ច ទាញ​ភ្ជាប់​ពី​ជ្រុង​ខាងត្បូង​នៃ​ក្បាលដី​ឈ្មោះ ស្រី ម៉ៅ​ភួ​ច ប្រវែង​ស្មើគ្នា និង​ស្របគ្នា បង្កើតបានជា​ផ្លូវ​លេខ ១៩៧២ ដូច​មាន​គំនូស​ប្លង់​ភ្ជាប់​មកជា​មួយ​។ -​ក្បាលដី​របស់​ឈ្មោះ ស្រី ម៉ៅ​ភួ​ច មិនត្រូវ​បាន​ពុះ​បំបែក​ដោយ​ផ្លូវ​ទៀត​ទេ​។ ២.​លុបចោល​ក្បាលដី​លេខ ៨៤៧៕