អ្នកស្រុក​កោះធំ បានទទួល​ចំណងដៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​២​គីឡូម៉ែត្រ ពី​ក្រុមការងារ​ថ្នាក់ជាតិ​

998
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ផ្លូវ​បេតុង មួយ​ខ្សែ​ប្រវែង​២.០០០​ម៉ែត្រ ឋិត​ក្នុងភូមិ​ចាស់ និង​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បាន​ត្រូវ​ស្ថាបនា​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​។​ ​ផ្លូវ​នេះ​ អាចជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស​អាច ធ្វើដំណើរ​ទៅ​សាលារៀន​បាន​ងាយស្រួល និង​អាច​ដឹក​កសិផល​ទៅកាន់​ទីផ្សារ​បាន​ឆាប់រហ័ស​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កោះធំ បាន​អញ្ជើញ​ចូលរួម​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​ដោយផ្ទាល់ និង​មានការ​ចូលរួម​ពី​ពលរដ្ឋ​ប្រមាណ​៥៣៩​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឱ្យដឹងថា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​អាចជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស​អាច ធ្វើដំណើរ​ទៅ​សាលារៀន​បាន​ងាយស្រួល និង​អាច​ដឹក​កសិផល​ទៅកាន់​ទីផ្សារ​បាន​ឆាប់រហ័ស​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បាន​ប្តេជ្ញា​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ក្នុងនាម​ជា មន្ត្រី​បម្រើ​រាស្ត្រ ស្របតាម​អនុសាសន៍​ដ៏​ខ្អ​ង់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ផ្តាំ​ផ្ញើឱ្យ​ប្រជាពលរដ្ឋ​យើង ផ្តល់ព័ត៌មាន​មក​ក្រុមការងារ ក្នុងករណី​ពួកគាត់​ជួបប្រទះ​បញ្ហាលំបាក ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​ពី គម្រោង​ដាក់​អំពូល​សូ​ឡា ដើម្បី​បំភ្លឺ​ផ្លូវ​បេតុង និង​គម្រោង​នាំ​អ្នក​កោះធំ​ជិះ​រថភ្លើង​ទៅលេង​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន របស់​ប្រទេសជាតិ ដែល​គ្រោង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កម្មវិធី និង​ចាក់​បេតុង​ជា​និមិត្តរូប នៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង​២.០០០​ម៉ែត្រ​នេះ​៕ ល​

ផ្លូវ​បេតុង មួយ​ខ្សែ​ប្រវែង​២.០០០​ម៉ែត្រ ឋិត​ក្នុងភូមិ​ចាស់ និង​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បាន​ត្រូវ​ស្ថាបនា​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨