អ្នកស្រុក​ខេត្ត​យូ​ន​ណាន​អាច​សម្រាក​មួយ​ឬ​ពីរ​ថ្ងៃ​ក្រោយពី​បរិច្ចាគ​ឈាម​

1060
ចែករម្លែក

ពេល​ថ្មីៗ​នេះ សាលាខេត្ត​យូ​ន​ណាន​បានប្រកាស​ជា​សាធារណៈ​នូវ “​មតិ​ស្តីអំពី​ការជំរុញ ការបរិច្ចាគ​ឈាម ដោយ​ឥតគិតថ្លៃ​” ដើម្បី​កំណត់​ឱ្យបាន ជាក់ច្បាស់​នូវ​យន្តការ​លើកទឹកចិត្ត​អ្នក បរិច្ចាគ​ឈាម និង​ជំរុញ​ការបរិច្ចាគ ឈាម​ដោយ​ឥតគិតថ្លៃ ។ តាម​ការ កំណ​ត់នៃ​“​មតិ​”​នេះ អង្គភាព​ឬ​ក្រុមហ៊ុន ផ្សេងៗ ត្រូវ​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់ ការហូបចុក​និង​ការធ្វើដំណើរ​ដល់ បុគ្គលិក​ការងារ​ដែល​បាន​បរិច្ចាគ​-​ឈាម​ដោយ​ឥតគិតថ្លៃ​ហើយ​ត្រូវ អនុញ្ញាតឱ្យ​ពួកគេ​ឈប់សម្រាក​មួយ ឬ​ពីរ​ថ្ងៃ ។​
​ ​
“​មតិ​”​នេះ​បាន​លើកទឹកចិត្ត​ឱ្យ តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​យូ​ន​ណាន​កំណត់ និង​ដាក់ចេញ​នូវ​គោល នយោបាយ អនុគ្រោះ​សម្រាប់​អ្នកទទួល​រង្វាន់ បរិច្ចាគ​ឈាម​ជាតិចិន ដែល​រួមមាន រង្វាន់​មាស រង្វាន់​ប្រាក់ និង​រង្វាន់​សំរឹទ្ធ ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ដែលមាន​អាយុ​សមរម្យ​ទៅ​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រ ចិត្ត និង​ឥតគិតថ្លៃ ។ ដល់​ឆ្នាំ ២០២០ រាល់ស្រុក ក្រុង ឬ​ខណ្ណ យ៉ាងតិច​ត្រូវ មាន​បន្ទប់​បរិច្ចាគ​ឈាម​មួយ ហើយ អត្រា​បរិច្ចាគ​ឈាម​ដោយ​ឥតគិតថ្លៃ​របស់​ក្រុង​គុន​មីង​ត្រូវ កើនឡើង​ដល់ ២០​នាក់​/១០០០​នាក់ ចំណែក​ក្រុង​និង ស្រុក​ផ្សេងៗ​ទៀត​នៅ​ខេត្ត​យូ​ន​ណាន ត្រូវ​សម្រេចបាន​អត្រា​បរិច្ចាគ​ឈាម ១៥​នាក់​/១.០០០​នាក់ ៕ ដោយ ឈូ ធាន និង ឆឹ​ន ហ្វី​

​លោក Ly Ling (​រូប​ស្តាំ​) ជា​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង​គុន​មីង​ដែល​បានផ្តល់​ឈាម អស់​រយៈពេល ជាង​៣០ ឆ្នាំ ហើយ​កូនប្រុស របស់លោក ឈ្មោះ Lv Shuai ក៏បាន​ស្ម័គ្រចិត្ត ចូលរួម​បរិច្ចាក​ឈាម​ផងដែរ (​រូបថត ដោយ Chen Fei)​