អ្នកស្រុក​រមាសហែក​ត្រូវប៉ាន់ ក្នុងពេល​ឈ្មួញ​វៀតណាម​កំពុង​សម្រុក​ទិញ​ឫស្សី​ពីងពង់​

1369
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ក្នុងស្រុករ​មាស​ហែក ខេត្តស្វាយរៀង កំពុង​កាក់កប ខណៈ​ឫស្សី​ពីងពង់​មាន​ហាងឆេង​នាំចេញ​ទៅ​ក្រៅប្រទេស ពីព្រោះ​ឫស្សី​មួយ​ប្រភេទ​នេះ គេ​យកទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ និង​ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​របស់​ឫស្សី​នេះ ទើប​អ្នកស្រុក​រមាសហែក និង​អាជីវករ​ដែល​រកស៊ី​ទិញ​ដើម​ឫស្សី​ពីងពង់ ជាពិសេស​អ្នករស់នៅ​ឃុំ​ដូង ដែលមាន​ឫស្សី​ពីងពង់​ស្រាប់ បាន​ត្រូវប៉ាន់ ព្រោះ​មាន​ទីផ្សារ​លក់​ទៅឱ្យ​ឈ្មួញ​វៀតណាម​បាន​កើនឡើង ដោយបាន​តម្លៃ​សមរម្យ​គ្រប់គ្រាន់​បាន​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​

​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ប្រជាពលរដ្ឋ​ដែល រស់នៅ​ភូមិ​បា​ត្រាស់ ឃុំ​ដូង បានឱ្យដឹងថា សព្វថ្ងៃ​គាត់​មានចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់ ខណៈដែល​គាត់​មាន​ជីវភាព​ធូរធា​បាន​មួយកម្រិត ដោយមាន​ក្រុម​ឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ដល់​ភូមិ -​ឃុំ របស់​ពួកគាត់​តែម្តង​មិន​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ចុះឡើង​នោះឡើយ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ឫស្សី​ពីងពង់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំ​ផ្សេងៗ​ទៀត នៃ​ស្រុក​រមាសហែក មក​លក់​នៅ​ភូមិ​បា​ត្រាស់ ហើយក៍​មាន​រថយន្តរ​បស់​ក្រុម​ឈ្មួញ​វៀតណាម មក​ដឹក​យកទៅលក់​បន្តទៀត​នៅ​ប្រទេស​វៀតណាម ដោយ​ឫស្សី​ពីងពង់​មួយ​ដើម បើជា​ប្រភេទ​លេខ​មួយ​បាន​តម្លៃ​២,៧០០​រៀល លេខ​២​បាន​តម្លៃ​២,០០០​រៀល និង​ប្រភេទ​លេខ​៣ បាន​តម្លៃ​ចំនួន​១,៥០០​រៀល​។​

​ដោយឡែក​ក្រុមអាជីវករ​វិញ​ក៍បាន​ឱ្យដឹង​ផងដែរ​ថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជា​គ្រឿង​សង្ហា​រឹម មាន​តុ កៅអី និង​ធ្វើ​ផ្ទះសំបែង​ផងដែរ​។ មិនតែប៉ុណ្ណោះ​បើ​ពុំមាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ប្រភេទ​ឫស្សី​ពីងពង់ និង​បាត់​បន្តិច​ម្តងៗ​អាចឈាន​ទៅដល់​ការបាត់បង់​ទាំងស្រុង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ប្រទេស​របស់គេ​។​

​ទោះបីជា​យ៉ាងណា​ក៍ដោយ ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា​វិញ មាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល គឺ​ដាំ​តាម​ធម្មជាតិ​របស់​វាពី​៤​ទៅ​៦​ឆ្នាំ​ឯណោះ ទើប​ទទួលផល​បាន​ហើយ​អ្វី​ដែលជា​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​នោះ នៅ​ប្រទេស​យើង​ពុំមាន​ទីផ្សារ​នោះទេ ហើយក៏​គ្មាន​សិប្បកម្ម​សំរាប់​កែឆ្នៃ​នោះដែរ​ទើបត្រូវ​នាំចេញ​ដូច្នេះ​៕ ល​