អ្នកស្រុក​លើកគ្នា​ទៅ​សម្លាប់​ក្រពើ​រាប់រយ​ក្បាល​ដើម្បី​សងសឹក​

1180
ចែករម្លែក

មនុស្ស​មួយក្រុម​ដែល​ពោរពេញ ដោយ​កំហឹង​ចងអាឃាត បាន​លើកគ្នា ទៅ​សម្លាប់​ក្រពើ​ជិត ៣០០ ក្បាល​នៅ ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​បុរស​ម្នាក់ នៅ​មូលដ្ឋាន​ត្រូវបាន​ក្រពើ​សម្លាប់​នេះ បើ​យោងតាម​អាជ្ញាធរ​បានបញ្ជាក់​កាល ពីថ្ងៃ​ចន្ទ​ទី​១៦ ខែកក្កដា​។
​ ​
​ប៉ូលិស​និង​មន្ត្រី​អភិរក្ស និយាយថា ការសម្លាប់​សងសឹក​នេះ​បាន កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍ កន្លងទៅ​នៅ​ខេត្ត​ប៉ា​ពួ (Papua) បន្ទាប់ពី ពិធី​បុណ្យសព​បុរស​ម្នាក់​ដែល​បាន​ស្លាប់ ដោយសារ​ធ្លាក់​ចូលក្នុង​កសិដ្ឋាន​ចិញ្ចឹម ក្រពើ​ពេល​កំពុង​ដើររក​ច្រូតស្មៅ​។

​សមត្ថកិច្ច​បានលើកឡើង​ទៀតថា ជនរងគ្រោះ​ឈ្មោះ ស៊ូ​ហ្គី​តុ (Sugito) អាយុ ៤៨ ឆ្នាំ ត្រូវ​ក្រពើ មួយ​ក្បាល​ខាំ ទាញ​ជើង ហើយ​វាត់​នឹង​កន្ទុយ​រហូត ដល់​ជនរងគ្រោះ​ស្លាប់​។

​សាច់ញាតិ​ជនរងគ្រោះ និង​អ្នក ស្រុក​បាន​លើកគ្នា​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ប្តឹងផ្តល់​រក​យុត្តិធម៌​។ ដោយ​ចង់​បញ្ចប់​រឿងនេះ ភាគី​ម្ចាស់​កសិដ្ឋាន សុខចិត្ត​ផ្តល់​សំណង​។ ប៉ុន្តែ​អ្នកស្រុក មិន​អស់ចិត្ត ឡើយ ហើយ​បាន​កាន់​កាំបិត ផ្គាក់ និង​ប៉ែល​ទៅ​សម្លាប់​ក្រពើ​នៅ កសិដ្ឋាន​នោះ​អស់​២៩២ ក្បាល​ទាំង​តូច ទាំង​ធំ​។​សមត្ថកិច្ច​ក៏​នៅឯ​កសិដ្ឋាន​នោះ ដែរ ប៉ុន្តែ​អន្តរាគមន៍​មិន​ឈ្នះ​ដោយសារ តែ​ប្រជាជនមាន​ចំនួន​ច្រើនពេក​។

​អាជ្ញាធរ​និយាយថា ខ្លួន​កំពុងតែ ស៊ើបអង្កេត ហើយ​អាច​នឹង​ឈានដល់​ការចោទប្រកាន់​បទល្មើស ព្រហ្មទណ្ឌ ៕ ប្រែ​សម្រួល​: ខុម​