អ្នកស្រុក​ស្វាយជ្រុំ​បង្កើត​កម្មវិធី​ប្រណាំង​ពាង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​

1432
ចែករម្លែក
  • 28
    Shares

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ទន្ទឹមនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​រាជរដ្ឋាភិបាល បាន រៀបចំ​នៅឯ​រាជធានី​ភ្នំពេញ​។​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ក៏បាន​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នេះ ដើម្បី​បង្កើត​ភាពសប្បាយៗ​ដល់​បងប្អូន​មក​កម្សាន្ត​លេង​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ភោគ វណ្ណ​ថន តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សូ សូ​ច័ន្ទ នាយក​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ក្រោលគោ និង​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រុមការងារ​ផងដែរ​។​

​លោក​ភោគ​វណ្ណ​ថន​មេឃុំ​ក្រោលគោ​ឲ្យ​ដឹងថា​កម្មវិធី​នេះ​មានការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ឯក សូ សូ​ច័ន្ទ និង​លោក ថាច់ រតនា ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​ដំណើរការ​ដោយ​រលូន និង​មាន​ភាពសប្បាយ​រីករាយ​នាឱកាស​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​។ ពិធី​នេះ រៀបចំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ឃួ​ច ឃុំ​គ្រោលគោ ស្រុក​ស្វាយជ្រំ​។

លោក​បាន​បញ្ជាក់ថា ដោយសារ​ប្រទេសជាតិ មានការ​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ទើប​យើងទាំងអស់គ្នា​បានធ្វើ​បុណ្យទាន​ដូច​ថ្ងៃនេះ​។​​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​នេះ មានការ​ប្រណាំង​ពាង ប្រណាំងទូក រត់ប្រណាំង ហែល​ទឹក ប្រឡង​ចម្រៀង​តន្ត្រីសម័យ បាញ់​កាំជ្រួច និង​មាន​ល្បែង​កម្សាន្ត​ជាច្រើន​ទៀត​៕S/​

អ្នកស្រុក​ស្វាយជ្រុំ​បង្កើត​កម្មវិធី​ប្រណាំង​ពាង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​