អ្នកស្លាប់​កើនឡើង ២៤ នាក់​នៅក្នុង​ការផ្ទុះ​រាលដាល​ជំងឺគ្រុនឈាម​នៅ​វៀតណាម​

1712
ចែករម្លែក

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​១៦​សីហា​ថា​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​វៀតណាម​បាន​បណ្តាលឱ្យ​មនុស្ស ២៤ នាក់​ស្លាប់ និង ៨១.០០០ នាក់​ឆ្លង​វីរុស​បង្កឡើង​ដោយ​សត្វ​មូស​នេះ​។​

​ខណៈពេលដែល​ចំនួន​អ្នក​ឆ្លង​បាន​កើនឡើង ស្ថានទូត​ចិន​នៅ​ប្រទេស​វៀតណាម​បាន​ប្រាប់​ដល់​ប្រជាជន​ចិន​ក្នុង​តំបន់​ឱ្យ​ពង្រឹង​ការប្រុងប្រយ័ត្ន​របស់​ពួកគេ​ប្រឆាំងនឹង​ជំងឺ​នេះ​ដោយ​ការ​ស្តុក​ទុក​ផលិតផល​ប្រឆាំងនឹង​មូស និង​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ដែលមាន​មូស​ច្រើន​។​

​ស្ថានទូត​ក៏​ព្រមាន​ឱ្យ​មនុស្ស​ស្វែងរក​ជំនួយ​វេជ្ជសាស្ដ្រ​ភ្លាមៗ​ប្រសិនបើ​ពួកគេ​មាន​រោគសញ្ញា​គ្រុនក្តៅ​។​

​យោងតាម​ប្រភព​ក្នុងស្រុក​បានឱ្យដឹងថា ៥៩ ភាគរយ​នៃ​ករណី​គ្រុនឈាម​កើតឡើង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​។​

​អ្នកជំងឺ​គ្រុនឈាម​ជាង ១៥.៤០០ នាក់​ត្រូវបាន​គេ​រាយការណ៍​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ជាពិសេស​នៅក្នុង​ទីក្រុង​ហាណូយ​ដែល​ឃើញ​មនុស្ស​ស្លាប់​ចំនួន​៧​នាក់​។​

​ខណៈដែល​មូស​អាចរ​ស់បាន​នៅក្នុង​អាកាសធាតុ​មិនអាច​ព្យាករណ៍​បាន​នោះ អ្នកជំងឺ​ថ្មី​រាប់ពាន់នាក់​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

​ជំងឺគ្រុនឈាម​គឺជា​ជំងឺ​តំបន់​ត្រូពិច​បង្កឡើង​ដោយ​មូស​។ រោគសញ្ញា​ទូទៅ​គឺ​ចាប់ផ្តើម​លេចឡើង ៣ ទៅ ១៤ ថ្ងៃ​បន្ទាប់ពី​ឆ្លង​មេរោគ ដែល​រួមមាន​គ្រុនក្តៅ ឈឺក្បាល ក្អួត ឈឺសន្លាក់ និង​ថែមទាំង​អាច​ស្លាប់​ទៀតផង​។​

​ក្រសួងសុខាភិបាល​នៅ​វៀតណាម​បានឱ្យដឹងថា រដូវវស្សា​ឆាប់​មកដល់​ខុសពី​ធម្មតា​បានឃើញ​សត្វ​មូស​កើនឡើង​ច្រើនជាង​ធម្មតា​នៅ​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

អ្នកជំងឺ​គ្រុនឈាម​កើនឡើង​ខ្លាំង ដោយសារ​រដូវវស្សា​ឆាប់​មកដល់​ខុសធម្មតា ជាហេតុ​នាំឱ្យ​កើត​មូស​ច្រើន​បង្ក​គ្រុនឈា