អ្នកស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កើន​ឡើងដល់​៩​នាក់​

448
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រទី៩វិច្ឆិកាថា ភ្លើងឆេះព្រៃនៅតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាបានឆេះបំផ្លាញស្ទើរតែស្រុងទីក្រុងមួយដែលមានប្រជាជនរស់ នៅជិត៣០.០០០នាក់ ដោយមានអណ្តាតភ្លើងឆាបឆេះខ្លាំង រហូតមកដល់ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចគ្រប់គ្រងវាបាននៅឡើយទេ។

មនុស្ស៩នាក់បានស្លាប់ នៅក្នុងអ្វីដែលបានឆាបឆេះភ្លាមៗនៅ ក្នុងភ្លើងបំផ្លិចបំផ្លាញបំផុតក្នុងរយៈពេលមួយសតវត្សរ៍មកនេះនៅរដ្ឋនេះ។

តែមួយថ្ងៃក្រោយពីភ្លើងឆេះព្រៃបានចាប់ផ្តើមមកនោះ ភ្លើងឆេះព្រៃនេះដែលបានឆេះនៅជិតទីក្រុងប៉ារ៉ាដាយ (Paradise) បានឆេះរាលដាលផ្ទៃដីព្រៃជិត៣៦២គីឡូម៉ែត្រការ៉េ បំផ្លាញហេដ្ឋារចនាសម្ពន្ធនានាជាង៦.៧០០ ដោយភាគច្រើនគឺលំនៅដ្ឋាន ហើយការឆេះដ៏ខ្លាំងនេះ មិនអាចគ្រប់គ្រងបាននោះទេ ។

លោក Scott McLean ប្រធានអង្គភាពអគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ” អគ្គិភ័យនេះគឺពិតជាឆេះខ្លាំង ហើយមានការលំបាកខ្លាំងក្នុងការពន្លត់។ នៅពេលនេះ ក្រុមអ្នកពន្លត់អគ្គិភ័យបានបោះបង់ការតស៊ូពន្លត់ភ្លើង ហើយមកសម្រុកជួយសង្គ្រោះប្រជាជនចេញពីតំបន់ភ្លើងឆេះនោះវិញ។ក្រុមអ្នកពន្លត់អគ្គិភ័យ បានធ្វើការសង្គ្រោះពេញមួយថ្ងៃកាលពីថ្ងៃសុក្រ”។

ខណៈដែលអគ្គិភ័យដែលកំពុងឆាបឆេះនៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងនេះក្រុមមន្រ្តីនៅរដ្ឋនេះបាននិយាយថាមនុស្សច្រើននាក់ បានបង្ខំចិត្តចាកចេញពីផ្ទះចំនួន២៥០.០០០ខ្នងរបស់ពួកគេ ។ ការបញ្ជាឱ្យមានការជម្លៀសមនុស្ស ត្រូវបានធ្វើឡើងដោយរួមទាំងការជម្លៀសនៅទូទាំងទីក្រុងម៉ាលីប៊ូ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយប្រកាសផ្តល់មូលនិធិសហព័ន្ធសម្រាប់ទីក្រុងយ៉ាងតិចចំនួនបី៕ដោយ:សុខា/sn

រថយន្តនិងលំនៅស្ថានជាច្រើនត្រូវបំផ្លាញដោយភ្លើងព្រៃនៅកាលីហ្វ័រញ៉ា