អ្នកឧកញ៉ា សៀង ណាំ អះអាងថា​កត្តា​សន្តិភាព​បាន​ជំរុញ​ប្រទេស​មានការ​អភិវឌ្ឍន៍រ​ហូត​ដល់​សព្វថ្ងៃ​

989
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ លោក​ឧកញ៉ា សៀង​ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​អះអាងថា កត្តា​សន្តិភាព​បា​ម​ជំរុញ​ប្រទេស​អោយមាន​ការអភិវឌ្ឍន៍​រហូតដល់​សព្វថ្ងៃនេះ​។ លោក​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បុគ្គលិក​គ្រូឧទ្ទេស និង​គរុ​សិស្ស​ជំនា​ន់ទី​៣៥ និង​ទី​៣៦ ចំនួន​៤៣៩​នាក់ នៅ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​

​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អស់​រយៈពេល​ជាង​៣​ទស្សវត្សរ៍​មកនេះ ប្រទេស​កម្ពុ​ជាមាន​ភាព​ម្ចាស់ការ​ពេញលេញ​ក្នុងការ​ដឹកនាំ​ជោគវាសនា​ដ៏​ប្រពៃ​របស់ខ្លួន ដើម្បី​ស្វែងរក​សន្តិភាព វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​ពោល គឺ​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ មាន​ឯករាជ្យភាព មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ។​

​លោក​ឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀតថា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ក្នុង​ទូទាំងប្រទេស បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ រួមទាំង​ជីវភាព​រីកចម្រើន​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ​។​

​លោក​បាន​បន្តថា ដូច្នេះ​ដើម្បី​បន្ត​និរន្តរភាព​នៃ​សុខសន្តិភាព​បន្តទៀត​នោះ គឺ​យើង​គ្រប់ៗ​គ្នា ត្រូវតែ​គាំទ្រ​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​បន្តទៀត តាមរយៈ​នៃ​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា សៀង ណាំ បាន​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​គរុ​សិស្ស​ទាំងអស់​ចំនួន​៤៣៩​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ , ប្រាក់​ចំនួន​១​ម៉ឺន​រៀល និង​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៣.៥០០​ដុល្លារ សម្រាប់​រៀបចំ​ពិធីជប់លាង​ហូបបាយ​សាមគ្គី ៕B

លោក​ឧកញ៉ា សៀង​ណាំ ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​គរុ​សិស្ស​ចំនួន​៤៣៩​នាក់​នៅ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប