អ្នក​កាត់ចោល​ដៃ​ស្បូន​សូម​ប្រយ័ត្ន​ជំងឺ​តម្រងនោម​

641
ចែករម្លែក

​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ស្ត្រី​ដែល​បាន​កាត់ចោល​ដៃ​ស្បូន មុនពេល​អស់​រដូវ​មាន ហានិភ័យ​ខ្ពស់​នៅក្នុង​ការកើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ មជ្ឈមណ្ឌល​សុខាភិបាល ម៉ា​យូ នៅ សហរដ្ឋ​អាម៉េរិក​បាន ចាត់ទុកថា មូលហេតុ​គឺ​ការ​ថមថយ​នូវ​បរិមាណ​អ័រម៉ូន ភេទស្ត្រី estrogen, ដែល​១​ផ្នែក​ធំ បង្កើត ដោយ​ដៃ​ស្បូន ។​
​ ​
​ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ​គឺ វេជ្ជបណ្ឌិត ណា​ល​ធ័ រូ​ខា (Nalter Rocca) បានឱ្យ ដឹងថា​“​នេះ​ជាការ​ស្រាវ ជ្រាវ​ដំបូង​បង្ហាញ​ទំនាក់ទំនង​សំខាន់ រវាង​ការខ្វះ estrogen របស់​ស្ត្រី​វ័យ ក្មេង​និង​ការ​ខូច​តម្រងនោម​” ។​

​ពួក​អ្នកជំនាញការ​ឱ្យដឹង​បន្ថែម ថា អ្នក​កំពុង​ថ្លឹងថ្លែង​កាត់ចោល​ដៃ​ស្បូន​គួរ​ដឹង​អំពី ហានិភ័យ​នេះ ។ ការស្រាវជ្រាវ​ជាច្រើន​មុននេះ ក៏​រកឃើញថា estrogen មាន​ប្រសិទ្ធភាព​ការពារ​តម្រងនោម ។​
​ ​
​លោក​បាន​បន្តថា “​ចំពោះ​ស្ត្រី ពុំមាន​ប្រវត្តិ​កើត​មហារីក​សុដន់ និង មហារីក​អូវែរ​, យើងខ្ញុំ​ទូន្មាន​មិនគួរ​កាត់ ដៃ​ស្បូន គ្រាន់តែ​ដើម្បី​បង្ការ​មហារីក ព្រោះ​ការ​កាត់ចោល​ធ្វើឱ្យ​កើន ហានិភ័យ​កើត​ជំងឺ​តម្កាត់​, រួមមាន​ទាំង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​” ។​
​ ​
​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​កើតឡើង ពេល​តម្រងនោម​ខូច និង​មិនអាច​ច្រោះ​ឈាម ។ ប្រសិន តម្រងនោម​មិន​ធ្វើ​សកម្មភាព​អ្នកជំងឺ​ត្រូវ​លាង​ឈាម និង​ប្តូរ​តម្រងនោម ៕ ប្រែ​សម្រួល​: រតនៈ​